មនុស្សយ៉ាងហោចណាស់ ១៧ នាក់ត្រូវស្លាប់ក្នុង​ករណី​វាយប្រហារ​តាម​ជើង​អាកាសរបស់អាមេរិកនៅស៊ីរីភាគខាងកើត

(VOVWORLD) - នាថ្ងៃទី ២៦ ខែកុម្ភៈ បណ្ដាការវាយប្រហាររបស់អាមេរិកនៅស៊ីរីខាងកើតបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៧ នាក់ត្រូវស្លាប់។ 
មនុស្សយ៉ាងហោចណាស់ ១៧ នាក់ត្រូវស្លាប់ក្នុង​ករណី​វាយប្រហារ​តាម​ជើង​អាកាសរបស់អាមេរិកនៅស៊ីរីភាគខាងកើត - ảnh 1ករណីវាយប្រហារតាមជើងអាកាសរបស់អាមេរិកនៅស៊ីរីភាគខាងកើត (រូបថត៖ AP)

យោងតាមក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា ការវាយប្រហារតាមជើងអាកាសទៅលើមូលដ្ឋាន ដែល មន្ទីរបញ្ចកោណចាត់ទុកថា អ៊ីរ៉ង់បានជួយគាំទ្រនៅស៊ីរីខាងកើត ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនាពេលថ្មីៗនេះ ប្រឆាំងនឹងកងទ័ព អាមេរិក និងកងទ័ពចម្រុះនៅអ៊ីរ៉ាក់ក៏ដូចជាការគំរាមកំហែងទៅលើកម្លាំងនេះផងដែរ។ សេចក្តីប្រកាសក៏បានឲ្យដឹងថា ករណីវាយប្រហាតាមជើងអាកាសពោលខាងលើបានបំផ្លាញមូលដ្ឋាននៅតាមប៉ុស្តិ៍ត្រួតពិនិត្យព្រមដែន ដែលត្រូវបានអ៊ីរ៉ង់ជួយគាំទ្រ។ ប្រតិកម្មចំពោះករណីនេះ ចិន និងរុស្ស៊ីបានអំពាវនាវដល់ភាគីទាក់ទិននានាគោរពអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ ស៊ីរី ក៏ដូចជាច្បាប់អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ