មនុស្សរាប់ពាន់នាក់មកពីទូទាំងប្រទេសបានចូលរួមពិធីបុណ្យនេះ ហើយជាពិសេសមានវត្តមានរបស់ឧត្តមសេនីយ៍ឯក វីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធ Pham Tuan។

(VOVWORLD) - មហោស្រពបាឡុងយិនស៊ិន Ngoc Linh K៥ ក្រោមប្រធានបទ “ហោះហើរត្រឡប់ទៅកាន់ផ្ទៃមេឃធំល្វឹងល្វើយ” បានបើកនាព្រឹកថ្ងៃទី៦ ខែកុម្ភៈ នៅឃុំ Dak Ha ស្រុក Tu Mo Rong ខេត្ត Kon Tum។ 

មនុស្សរាប់ពាន់នាក់មកពីទូទាំងប្រទេសបានចូលរួមពិធីបុណ្យនេះ ហើយជាពិសេសមានវត្តមានរបស់ឧត្តមសេនីយ៍ឯក វីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធ Pham Tuan។ មហោស្រពនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែកុម្ភៈ ក្នុងនោះមានពីរថ្ងៃដែលប្រព្រឹត្តទៅនៅស្រុក Tu Mo Rong និង ២ ថ្ងៃមួយទៀតនៅទីក្រុង Kon Tum។ យោងតាមគណៈកម្មាធិការរៀបចំ ដោយមានបាឡុងសរុបចំនួន ៣០ ពិធីបុណ្យនេះបានកំណត់ កំណត់ត្រាវៀតណាមសម្រាប់ចំនួនបាឡុង ដែលហោះហើរក្នុងព្រឹត្តិការណ៍មួយ។

ក្នុងពិធីបុណ្យនេះ គណៈកម្មាធិការរៀបចំបានរៀបចំការហោះបាឡុងដោយឥតគិតថ្លៃសម្រាប់ភ្ញៀវទេសចរទៅទស្សនាទឹកដី Tu Mo Rong ដែលជាកន្លែងរកឃើញយិនស៊ិន Ngoc Linh ដំបូងបង្អស់ដែលជាកំណប់ទ្រព្យជាតិរបស់វៀតណាម។ មកដល់ពិធីបុណ្យនេះ A Bliem សិស្សនៅវិទ្យាល័យអន្តេវាសិកដ្ឋាន Tu Mo Rong ស្រុក Tu Mo Rong បាននិយាយថា៖  “នេះជាលើកទីមួយរបស់ខ្ញុំដែលបានស្គាល់ដល់បាឡុង។ អារម្មណ៍ខ្ញុំពេលនេះល្អណាស់។ រឿងមួយទៀតគឺខ្ញុំអាចហោះជាមួយវីរៈបុរស Pham Tuan នេះជាកិត្តិយសសម្រាប់ខ្ញុំ។ សម្រាប់អ្នកដែលខ្លាចកម្ពស់ដូចខ្ញុំ ខ្ញុំមានអារម្មណ៍សុវត្ថិភាពខ្លាំងណាស់នៅពេលបានហោះជាមួយវីរៈបុរស Pham Tuan។

ទន្ទឹមនឹងមហោស្រពនេះ ស្រុក Tu Mo Rong ក៏រៀបចំព្រឹត្តិការណ៍ជាច្រើនដូចជា៖ ផ្សារយិនស៊ិន Ngoc Linh; សិក្ខាសាលាស្តីពីសក្តានុពល និងដំណោះស្រាយសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍នៅស្រុក Tu Mo Rong៕

ប្រតិកម្មទៅវិញ

ផ្សេងៗ