មនុស្សរាប់សែននាក់បានធ្វើកូដកម្មប្រឆាំងនឹងផែនការកំណែទម្រង់របស់រដ្ឋាភិបាលបារាំង

(VOVWORLD) - នាថ្ងៃទី ៥ ខែធ្នូ ប្រជាជនបារាំងរាប់ សែននាក់ បានចូលរួមធ្វើកូដកម្មដែលមានទ្រង់ទ្រាយធំនៅទូទាំងប្រទេសនេះ ដើម្បីប្រឆាំងនឹងផែនការធ្វើកំណែទម្រង់ប្រព័ន្ធប្រាក់បៀវត្សរបស់រដ្ឋាភិបាល ដែលជាផ្នែកមួយក្នុងចំណោមគោល នយោបាយកំណែទម្រង់ប្រកប ដោយមហិច្ឆតាបំផុតរបស់ប្រធានាធិបតីបារាំងលោក  Emmanuel Macron ចាប់តាំងពីពេលលោកឡើងកាន់តំណែងផងដែរ។
មនុស្សរាប់សែននាក់បានធ្វើកូដកម្មប្រឆាំងនឹងផែនការកំណែទម្រង់របស់រដ្ឋាភិបាលបារាំង - ảnh 1 ប្រធានាធិបតីបារាំងលោក  Emmanuel Macron (រូបថត៖ AFP/TTXVN)

ក្រសួងមហាផ្ទៃបារាំងប៉ាន់ស្មានថាប្រជាជនប្រមាណជាង ៨ សែននាក់ដែលបានចូលរួមធ្វើកូដកម្ម ខណៈដែលសាជីវកម្ម CGT បានឲ្យដឹងថា មានមនុស្សឡើងដល់ទៅ ១លាន ៥ សែននាក់បានធ្វើដំណើរតាមដងផ្លូវនានានៅទូទាំងប្រទេសដើម្បីប្រឆាំងជំទាស់នឹងផែនការកំណែទម្រង់ដ៏សំខាន់នេះរបស់រដ្ឋាភិបាលផងដែរ ។ ការធ្វើដង្ហែរក្បួនទ្រង់ទ្រាយធំបានញ៉ាំងឱ្យចរាចរណ៍នៅតំបន់ជាច្រើនត្រូវបានជាប់គាំង សូម្បីតែសាលារៀនក៏ត្រូវបានបិទទ្វារ ប្រព័ន្ធផ្លូវដែកល្បឿនលឿននិងជើងហោះហើរជាច្រើនទៀតត្រូវបានផ្អាក ឬលុបចោលតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ