មានអ្នកស្លាប់ចំនួន ១០៨ នាក់ដោយវីរុស COVID-19 នៅខេត្តហ៊ូប៉ី (ចិន) ក្នុងថ្ងៃទី ១៩ ខែកុម្ភៈ

(VOVWORLD) - នាអ្នកស្លាប់ដោយជំងឺរលាកផ្លូវដង្ហើមដែលបង្កឡើងដោយវីរុស COVID-19 នៅខេត្តនេះមានចំនួន ១០៨ នាក់ក្នុងថ្ងៃទី ១៩ ខែកុម្ភៈ ដែលមានការថយចុះបើប្រៀធនឹងពីចំនួន ១៣២ នាក់ក្នុងថ្ងៃទី ១៨ ខែកុម្ភៈ។
 មានអ្នកស្លាប់ចំនួន ១០៨ នាក់ដោយវីរុស COVID-19 នៅខេត្តហ៊ូប៉ី (ចិន) ក្នុងថ្ងៃទី ១៩ ខែកុម្ភៈ - ảnh 1  មានអ្នកស្លាប់ចំនួន ១០៨ នាក់ដោយវីរុស COVID-19 នៅខេត្តហ៊ូប៉ី (ចិន) ក្នុងថ្ងៃទី ១៩ ខែកុម្ភៈ (រូបថត៖ TTXVN)

នាថ្ងៃទី ២០ ខែកុម្ភៈ គណៈកម្មាធិការសុខាភិបាលខេត្ ដហ៊ូប៉ី ប្រទេសចិន បានជូនដំណឹងថា អ្នកស្លាប់ដោយជំងឺរលាកផ្លូវដង្ហើមដែលបង្កឡើងដោយវីរុស COVID-19 នៅខេត្តនេះមានចំនួន ១០៨ នាក់ក្នុងថ្ងៃទី ១៩ ខែកុម្ភៈ ដែលមានការថយចុះបើប្រៀធនឹងពីចំនួន ១៣២ នាក់ក្នុងថ្ងៃទី ១៨ ខែកុម្ភៈ។

យោងតាមសេចក្តីជូនដំណឹងនេះ បានឲ្យដឹងថែមទៀតថា មានអ្នកឆ្លងថ្មីចំនួន ៣៤៩ នាក់នៅខេត្តហ៊ូប៉ីក្នុងថ្ងៃទី ១៩ ខែកុម្ភៈ ដែលមានការថយចុះយ៉ាងខ្លាំង បើប្រៀបធៀបនឹងចំនួនអ្នកឆ្លងថ្មីគឺ ១,៦៩៣ កាលពីមួយថ្ងៃមុននោះ។

ហេតុដូច្នេះចំនួនអ្នកឆ្លងសរុបនៅខេត្ត ហ៊ូប៉ីគឺ ៦២,០៣១ ករណី។ ទន្ទឹមនឹងនេះ ចំនួនអ្នកបាត់បង់ជីវិតដោយការផ្ទុះជំងឺរាតត្បាតនេះនៅខេត្តហ៊ូប៉ីមានចំនួន ២,០២៩ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ