មេបញ្ជការអាមេរិកសន្យាការពារជប៉ុនបន្ទាប់ពីបញ្ឈប់ធ្វើសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង
(VOVWORLD) - នាថ្ងៃទី ២១ មិថុនា មេសបញ្ជាការកងទ័អាមេរិកប្រចាំនៅតំបន់មហាសមុទ្រ ឥណ្ឌានិងប៉ាស៊ីហ្វិក (PACOM) ឧត្តមនាវីPhilip Davidson បានអះអាងថា៖ វ៉ាស៊ីនតោននៅរក្សាកិច្ចសន្យាការពារជប៉ុនក្នុងកាលៈទេសៈកើតមានឡើងការ ព្រួយបារម្ភថា កិច្ចសន្យានេះរបស់អាមេរិកនឹងត្រូវបានកាត់បន្ថយក្រោយសេចក្តីសម្រេចលុបចោលការធ្វើសមយុទ្ធរួមប្រចាំឆ្នាំជាមួយកូរ៉េខាងត្បូង។
មេបញ្ជការអាមេរិកសន្យាការពារជប៉ុនបន្ទាប់ពីបញ្ឈប់ធ្វើសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង |
នាថ្ងៃទី ២១ មិថុនា មេសបញ្ជាការកងទ័អាមេរិកប្រចាំនៅតំបន់មហាសមុទ្រ ឥណ្ឌានិងប៉ាស៊ីហ្វិក (PACOM) ឧត្តមនាវីPhilip Davidson បានអះអាងថា៖ វ៉ាស៊ីនតោននៅរក្សាកិច្ចសន្យាការពារជប៉ុនក្នុងកាលៈទេសៈកើតមានឡើងការ ព្រួយបារម្ភថា កិច្ចសន្យានេះរបស់អាមេរិកនឹងត្រូវបានកាត់បន្ថយក្រោយសេចក្តី សម្រេចលុបចោលការធ្វើសមយុទ្ធរួមប្រចាំឆ្នាំជាមួយកូរ៉េខាងត្បូង។ ក្នុងជំនួប ជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Istunori Onodera ឧត្តមនាវី Davidson បានលើកច្បាប់ថា៖ សម្ព័ន្ធភាពរវាងប្រទេសទាំងពីរនៅជាសសរទ្រូងជា គោលនៃសន្តិភាពនិងសន្តិសុខក្នុងតំបន់មហាសមុទ្រឥណ្ឌ-ប៉ាស៊ីហ្វិក ហើយ អាមេរិករក្សាកិច្ចសន្យាអំពីទំនាក់ទំនងសម្ព័ន្ធមិត្ត តាមនោះ ការពារជប៉ុន។ រីឯ ខ្លួនវិញ លោក Onodera បានចាត់ទុកថា៖ ស.ប.ប.ក. មិនទាន់មានទង្វើជាក់ ស្តែងណាមួយឡើយឆ្ពោះទៅការលុបបំបាត់នុយក្លេអ៊ែរបន្ទាប់ពីជំនួបកំពូលរវាង ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un និងប្រធានាធិបតីអាមេរិក លោក Donald Trump នាថ្ងៃទី ១២ មិថុនា កន្លងទៅ។ លោកបានសង្កត់ធ្ងន់ថា៖ កិច្ចស ហប្រតិបត្តិការដ៏សែនសំខាន់ក្នុងការឃ្លាំមើលយ៉ាងម៉តចត់កាយវិការរបស់ព្យុង យ៉ាង៕