មីយ៉ាន់ម៉ា៖ ថ្នាក់ដឹកនាំ លោកស្រី Aung San Suu Kyi ត្រូវបាន«ចាប់ខ្លួន»

(VOVWORLD) - នៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី ១ ខែកុម្ភៈ បានជូនដំណឹងថាថ្នាក់ដឹកនាំលោកស្រី Aung San Suu Kyi និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតរបស់គណបក្សកាន់អំណាច ត្រូវបានចាប់ខ្លួននៅក្នុងការវាយឆ្មក់របស់កងទ័ពនៃប្រទេសនេះកាលពីព្រឹកថ្ងៃដដែល។
 មីយ៉ាន់ម៉ា៖ ថ្នាក់ដឹកនាំ លោកស្រី Aung San Suu Kyi ត្រូវបាន«ចាប់ខ្លួន» - ảnh 1 ថ្នាក់ដឹកនាំ លោកស្រី Suu Kyi  (រូបថត៖ Reuters)

អ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) នៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី ១ ខែកុម្ភៈ បានជូនដំណឹងថាថ្នាក់ដឹកនាំលោកស្រី Aung San Suu Kyi និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតរបស់គណបក្សកាន់អំណាច ត្រូវបានចាប់ខ្លួននៅក្នុងការវាយឆ្មក់របស់កងទ័ពនៃប្រទេសនេះកាលពីព្រឹកថ្ងៃដដែល។

ថ្លែងតាមទូរស័ព្ទជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters អ្នកនាំពាក្យ លោក Myo Nyunt បានឲ្យដឹងថា ថ្នាក់ដឹកនាំ Suu Kyi  និងលោកប្រធានាធិបតី Win Myint រួមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត កំពុងស្ថិតក្នុងចំណោមមន្ត្រីដែលត្រូវបានចាប់ខ្លួន។ លោក បានអំពាវនាវឲ្យប្រជាជនមីយ៉ាន់ម៉ាមិនគួរឲ្យធ្វើសកម្មភាពយ៉ាងប្រញាប់ប្រញ៉ាលពេកទេ និងត្រូវគោរពតាមច្បាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ