ម្រេចវៀតណាម អះអាងនូវឋានៈរបស់ខ្លួននៅលើទីផ្សារអន្តរជាតិ

(VOVWORLD) - នាថ្ងៃទី ៩ ខែវិច្ឆិកា នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak សមាគមម្រេចវៀតណាមបានរៀបចំសន្និសីទអន្តរជាតិស្តីពីផលិតផលម្រេចវៀតណាម។ 
ម្រេចវៀតណាម អះអាងនូវឋានៈរបស់ខ្លួននៅលើទីផ្សារអន្តរជាតិ - ảnh 1សន្និសីទអន្តរជាតិស្តីពីផលិតផលម្រេចនៅវៀតណាម។ (រូបថត៖ VOV)

អស់រយៈពេលជាងមួយទសវត្សរ៍កន្លងទៅ វិស័យផលិតផលម្រេចវៀតណាមមានការរីកចម្រើនយ៉ាងខ្លាំងអំពីផ្ទៃដីដាំដុះ និងទិន្នផលម្រេច ក្នុងដំណាក់កាល ២០១៤-២០១៧។ លោក Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានមានប្រសាសន៍ថាបច្ចុប្បន្ន វៀតណាមនៅតែជាប្រទេសផលិតនិងនាំចេញម្រេចដ៏ធំជាងគេនៅលើពិភពលោក។ នៅឆ្នាំ ២០២២ វៀតណាមបាននាំចេញប្រមាណ ២២០ ពាន់តោន ដែលស្មើនឹង ៥៥% នៃទិន្នផលម្រេចសរុបនៅទូទាំងពិភពលោក។ វៀតណាមបានអះអាងនូវឋានៈរបស់ខ្លួននៅលើទីផ្សារពិភពលោក ប៉ុន្តែត្រូវការដំណោះស្រាយជាក់ស្ដែង ដើម្បីរក្សាឧត្តមភាពរបស់ម្រេចវៀតណាម។

ម្រេចវៀតណាម អះអាងនូវឋានៈរបស់ខ្លួននៅលើទីផ្សារអន្តរជាតិ - ảnh 2ស្តង់ដាក់តាំងបង្ហាញផលិតផលម្រេច នៅក្នុងសន្និសីទ។ រូបថត៖ VOV

“ទីមួយគឺបង្កើនសមត្ថភាពស្របតាមស្តង់ដារអន្តរជាតិ ជាពិសេសគឺលក្ខណៈវិនិច្ឆ័យផលិតកម្មប្រកបដោយចីរភាពអំពីសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ ទីពីរគឺអនុវត្តន៍បច្ចេកវិទ្យាគ្រប់គ្រងផលិតកម្ម តាមដាននិងតភ្ជាប់អតិថិជនដើម្បីប្រើប្រាស់ប្រព័ន្ធទាំងនោះសម្រាប់ប្រតិបត្តិការ maketing។ ទីបីគឺតម្រង់ទិសដៅយុទ្ធសាស្ត្រ កសាងរូបភាពឡើងវិញ ដោយបង្កើនវត្តមាននៅទីផ្សារសំខាន់ៗ វាស់វែងប្រសិទ្ធភាពជាក់លាក់អំពីការអភិវឌ្ឍន៍ផលិតផលថ្មី ទៅកាន់ទីផ្សារជាន់ខ្ពស់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ