មូលដ្ឋាននានាគួរតែពិចារណាការធ្វើតេស្តិ៍ជំងឺកូវីដ១៩ក្នុងទ្រង់ទ្រាយធំឲ្យបានសមស្របនៅតំបន់ផ្ទុះជំងឺឆ្លង
(VOVWORLD) - ថ្នាក់ដឹកនាំខេត្ត Hai Duong បានឲ្យដឹងថា អស់ពីរយៈពេល ៧ ថ្ងៃនៃការអនុវត្តសកម្មភាពរក្សាគម្លាតសង្គម និងប្រមូលកម្លាំងដើម្បីខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺកូវីដ១៩ រហូតមកដល់ពេលនេះស្ថានភាពជំងឺឆ្លងនៅក្នុងតំបន់នេះត្រូវបានកំណត់ជាជំហានៗ ព្រមទាំងកាត់បន្ថយបានច្រើននូវចំនួនករណីឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
ទិដ្ឋភាពនៃកិច្ចប្រជុំនេះ (រូបថត៖ VNA) |
អញ្ជើញថ្លែងមតិនៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការជាតិបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ថ្នាក់ដឹកនាំខេត្ត Hai Duong បានឲ្យដឹងថា អស់ពីរយៈពេល ៧ ថ្ងៃនៃការអនុវត្តសកម្មភាពរក្សាគម្លាតសង្គម និងប្រមូលកម្លាំងដើម្បីខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺកូវីដ១៩ រហូតមកដល់ពេលនេះជំងឺឆ្លងនេះនៅក្នុងតំបន់នេះ ត្រូវបានកំណត់វិសាលភាពជាជំហានៗ ព្រមទាំងកាត់បន្ថយបានច្រើននូវចំនួនករណីឆ្លងជំងឺកូវីដ១៩ ក្នុងប៉ុន្មានកន្លងមកនេះ។
តំបន់ផ្ទុះជំងឺធំគឺនៅទីក្រុង Chi Linh និង Cam Giang រហូតមកទល់ពេលនេះគឺបានគ្រប់គ្រងជាបណ្តើរៗរួចទៅហើយ។ គេរំពឹងថានៅថ្ងៃទី១ ខែមិនា ខេត្ត Hai Duong នឹងបញ្ចប់ការធ្វើតេស្តិ៍ក្នុងទ្រង់ទ្រាយធំ។ ទន្ទឹមនឹងនេះដែរ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានសង្កត់ធ្ងន់ថាប្រទេសវៀតណាមបន្តប្រកាន់ខ្ជាប់យ៉ាងម៉ឹងម៉ាត់ជាពិសេសគឺវិធានការរកឃើញ និងការតាមដានស្លាកស្នាមនៃការផ្ទុះជំងឺកូវីដ-១៩ផងដែរ៕