មូលនិធិគាំពារកុមារវៀតណាមជូនទឹកដោះគោនិងអាហារូបករណ៍សម្រាប់កុមារ
(VOVWORLD) -នាថ្ងៃទី២៤ធ្នូ នៅសាលា បឋមសិក្សាឃុំ Nhan Hoa ស្រុក My Hao ខេត្ត Hung Yen មូលនិធិគាំពារកុមារវៀតណាមបានរៀបចំកម្មវិធីប្រគល់ទឹកដោះគោនិងអាហា រូបករណ៍សម្រាប់កុមារក្រីក្រក្នុងខេត្ត។
មូលនិធិគាំពារកុមារវៀតណាមជូនទឹកដោះគោនិងអាហារូបករណ៍សម្រាប់កុមារ |
អញ្ជើញចូលរួមមានវត្តមានលោក Nguyen Hanh Phuc អគ្គលេខាធិការរដ្ឋសភារួមទាំងថ្នាក់ដឹកនាំក្រសួងការងារ យុទ្ធជនពិការនិង សង្គមកិច្ចនិងថ្នាក់ដឹកនាំខេត្ត Hung Yen ផងដែរ។
មូលនិធិគាំពារកុមារវៀតណាមបានប្រគល់អាហារូបករណ៍ចំនួន ១០០ចំណែក សម្រាប់កុមារមានស្ថានភាពលំបាកប៉ុន្តែរៀនពូកែ ដោយក្នុងចំណែកនិមួយៗមានតម្លៃ ១លានដុង។ មូលនិធិគាំពារកុមារវៀត ណាមក៏បានប្រគល់អំណោយជាង៣០០ ចំណែកសម្រាប់កុមារពិការ និងសិស្សានុសិស្សនៅស្រុក My Hao និងស្រុក Khoai Chau។ ក្នុងថ្ងៃដដែល នៅស្រុក My Hao ក៏បានបើកសម្ពោធដាក់ឲ្យដំណើរការសាលា មតេយ្យ ឃុំ Nhan Hoa ផងដែរ។ នេះជាសំណង់ដោយអគ្គក្រុមហ៊ុនឧស្ម័នវៀត ណាមជួយឧប ត្ថម្ភក្នុងតម្លៃជាង២ពាន់លានដុង៕