មូលនិធិចំនួនប្រជាជនអ.ស.បសហការឃ្លាំមើលការអនុវត្តគោលនយោបាយចំនួនប្រជាជននៅវៀតណាម

មូលនិធិចំនួនប្រជាជនអ.ស.បសហការឃ្លាំមើលការអនុវត្តគោលនយោបាយចំនួនប្រជាជននៅវៀតណាម - ảnh 1

(VOVworld) - នារសៀលថ្ងៃទី២៨ ឧសភា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស
មាតុភូមិវៀតណាមលោក Nguyen Thien Nhan បានទទួលជួបសន្ទនាជាមួយលោក
ស្រី Ritsu Nacken ប្រធានតំណាងស្ដីទីមូលនិធិចំនួនប្រជាជនអ.ស.ប ប្រចាំនៅវៀត
ណាម។នៅទីនេះ លោក Nguyen Thien Nhan បានស្នើរឲ្យមូលនិធិ ចំនួនប្រជាជន
អ.ស.បសហប្រតិបតិ្តការក្នុងការចែករំលែកបទពិសោធន៍ អំពីបញ្ហាអភិវឌ្ឍន៍ចំនួន
ប្រជាជន ជួយវៀតណាមកំណត់ទិសដៅក្នុងការគ្រប់ គ្រងសកម្មភាពអំពីចំនួន
ប្រជាជននិងអភិវឌ្ឍន៍ចំនួនប្រជាជនដោយនិរន្តភាព ព្រមទាំងជួយឧបត្ថម្ភរណ
សិរ្សមាតុភូមិវៀតណាមឃ្លាំមើលការអនុវត្តគោលនយោបាយ ចំនួនប្រជាជននៅ
វៀតណាមផងដែរ។ក្នុងដំណាក់កាលដ៏ខ្លីនេះ ភាគីទាំង២សហប្រតិបតិ្តការដើម្បី
សុក្រិតរបាយការណ៍រួមដើម្បីដាក់ជូនរដ្ឋាភិបាលនាខែសីហាខាងមុខអំពីការ
អភិវឌ្ឍន៍ចំនួនប្រជាជននិងប្រភពធនធានមនុស្សរបស់វៀតណាមនាបច្ចុប្បន្ននិង
នាអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ