មូលនិធិធ្វើសមាហរណកម្មអាស៊ាន-ជប៉ុន៖បង្កើនស្ថិរភាពនិងអភិវឌ្ឍន៍
|
មូលនិធិធ្វើសមាហរណកម្មអាស៊ាន-ជប៉ុន៖បង្កើនស្ថិរភាពនិងអភិវឌ្ឍន៍ |
(VOV)_នាព្រឹកថ្ងៃទី៩ មិថុនា ក្រសួងការបរទេសវៀតណាម រួមសហការជាមួយ
មូលនិធិធ្វើសមាហរណកម្មអាស៊ាន-ជប៉ុន (JAIF) រៀបចំសិក្ខាសាលា ឧទ្ទេសនាមអំពី
មូលនិធិធ្វើសមាហរណកម្មអាស៊ាន-ជប៉ុន លើកទី៣។ ថ្លែងមតិនៅទីនេះ អគ្គលេខាធិ
ការអាស៊ាន លោក Le Luong Minh បានអោយដឹងថា៖ការបង្កើតមូលនិធិ JAIF នាឆ្នាំ
២០0៦ សំដៅបង្កលក្ខណះងាយស្រួល សំរាប់ការផ្តើមគំនិតធ្វើសមាហរណកម្មអាស៊ាន
និងបង្កើតប្រភពកម្លាំងធំជាង។ គិតដល់ខែមេសាឆ្នាំ ២០១៦ ទឹកប្រាក់សំរាប់មូលនិ
ធិ JAIF ទទួលបានជាង៦៣០លានដុល្លារអាមេរិក ដោយមានគំរោងការណ៍ជាង១៨០
បានអនុវត្តក្នុងវិស័យជាច្រើនប្រកបដោយជោគជ័យ។
“ បណ្ដាគំរោងការណ៍ដែលបានអនុវត្តនេះ បានរួមចំណែកយ៉ាងធំធេង ចំពោះ
ដំណើការធ្វើសមាហរណកម្ម របស់អាស៊ាន។ ពិសេសគឺក្នុងវិស័យធ្វើសមាហរណកម្ម
និងកសាងសមត្ថភាពក្នុងវិស័យសំខាន់ៗ ដូចជាៈ ទប់ទល់នឹងគ្រោះធម្មជាតិ ប្រឆាំង
ភេរវកម្ម កែទម្រងរចនាសម្ព័ន្ធសុខាភិបាល អប់រំ បណ្ដុះបណ្ដាល និងជួបប្រាស្រ័យរវាងយុវជន៕”