មូលនិធិរូបិយវត្ថុអន្តរជាតិនឹងបន្តសហប្រតិបត្តិការនិងជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍
(VOVWORLD) - នារសៀលថ្ងៃទី ១៣ ខែធ្នូនៅ ទីស្នាក់ការមជ្ឈិមបក្ស លោក Nguyen Van Binh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម បានទទួលជួយជាមួយគណៈប្រតិភូមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Alex Mourmouras។
ទិដ្ឋភាពនៃជំនួប |
ក្នុងជំនួបនេះ លោក Nguyen Van Binh បានវាយតម្លៃខ្ពស់ចំពោះកិច្ច សហប្រតិបត្តិការជាក់ស្តែងនិងមានប្រសិទ្ធភាពរវាងវៀតណាមនិង IMF នាពេលកន្លងមក ជាពិសេសលើសកម្មភាពប្រឹក្សាយោបល់ផ្នែកធនាគារនិងហិរញវត្ថុ។ លោក Nguyen Van Binh ក៏បានសង្កត់ធ្ងន់លើគោលនយោបាយអាទិភាពរបស់វៀតណាមសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច នាពេលខាងមុខ ស្តីពីបន្តរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា លើកកំពស់ផលិតភាពគុណភាព ស្វ័យភាពនិងការប្រកួតប្រជែងនៃសេដ្ឋ កិច្ច។ ផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនិងអាជីវកម្ម ជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឱ្យមានការផ្លាស់ប្តូរពិតប្រាកដក្នុងការអនុវត្តនូវរបកគំហើញជាយុទ្ធសាស្រ្ត រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដោយតភ្ជាប់ជាមួយរូបសណ្ឋានកំណើន ព្រមទាំងសង្ឃឹមថា IMF នឹងបន្តរួមដំណើរយ៉ាងជិតស្និទ្ធជាមួយវៀតណាម បង្កើនសកម្មភាពឧបត្ថម្ភ បណ្តុះបណ្តាល និងប្រឹក្សាយោបល់គោលនយោបាយចំពោះប្រទេសវៀត ណាមឲ្យបានច្រើនថែមទៀត។
ចំណែកលោក Alex Moumouras បានអញ្ជើញពិភាក្សាអំពីឥទ្ធិពលខ្លះនៃជម្លោះពាណិជ្ជកម្មពិភពលោកនិងយថាទស្សន៍ សម្រាប់សេដ្ឋកិច្ចពិភព លោក។ លោកក៏បានកោតសរសើរចំពោះគោលនយោបាយនិងគោលការ ណ៍ណែនាំរបស់បក្សនិងរដ្ឋវៀតណាមក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បន្តផ្លាស់ប្តូររូបសណ្ឋានកំណើន ជាពិសេសគឺការអាទិភាពនិងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចនិងទិសដៅនាពេលខាងមុខ។ លោករូបនេះបានបញ្ជាក់ថាមូលនិធិរូបិយវត្ថុអន្តរជាតិនឹងបន្តសហប្រតិបត្តិការនិងគាំទ្រវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍៕