មូលនិធិវ៉ាក់សាំងបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩៖ មូលនិធិពោរពេញទៅដោយមនុស្សធម៌ ស្មារតីសាមគ្គីភាព ជំនឿទុកចិត្ត និងតភ្ជាប់ក្រអៅបេះដូងគ្នា
(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថាមូលនិធិវ៉ាក់សាំងបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ គឺជាមូលនិធិពោរពេញទៅដោយ មនុស្សធម៌ ស្មារតីសាមគ្គីភាព ជំនឿទុកចិត្ត និងតភ្ជាប់ក្រអៅបេះដូងគ្នា ដើម្បីប្រជាជនទាំងមូលជំនះពុះពារលើការលំបាក ក៏ដូចជាជួយប្រទេសជាតិយកឈ្នះលើជំងឺរាតត្បាត។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh (រូបថត៖ VGP) |
នាយប់ថ្ងៃទី ៥ ខែមិថុនា មូលនិធិវ៉ាក់សាំងបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានបង្ហាញជាផ្លូវការនៅទីក្រុងហាណូយ ដោយមានការចូលរួមរបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh។ ពិធីបង្ហាញមូលនិធីនេះ បានប្រព្រឹត្តិទៅសំដៅអំពាវនាវដល់ជនរួមជាតិ យុទ្ធជននៅទូទាំងប្រទេស ប្រជាអាណិកជនវៀតណាមនៅឯបរទេស សហគ្រាស សហគ្រិន អង្គការ និងបុគ្គលនៅក្នុង និងក្រៅប្រទេសចូលរួមបរិច្ចាគ ឧបត្ថម្ភគាំទ្រដោយស្ម័គ្រចិត្ត ដល់មូលនិធិវ៉ាក់សាំងបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។
អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់របស់បក្ស រដ្ឋ គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់អាជ្ញាធរមូលដ្ឋាន និងការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល ក៏ដូចជាការជួយគាំទ្រ ស្រុះចិត្តគំនិត ប្រកបដោយទំនួលខុសត្រូវរបស់ប្រជាជនទាំងមូលនោះវៀតណាមត្រូវបាន ទទួលស្គាល់ថាជាចំណុចភ្លឺស្វាងមួយនៅ ពិភពលោកអំពីការអនុវត្ត“ គោលដៅពីរទន្ទឹមគ្នា” ពោលគឺប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផង។លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថាដើម្បីវិលត្រឡប់មកជីវភាពប្រក្រីវិញនោះ បក្ស និងរដ្ឋបានអនុវត្តន៍គោលដៅចាក់វ៉ាក់សាំងជូនប្រជាជនទាំងមូលដោយឥតគិតថ្លៃ សំដៅទទួលឲ្យបានភាពសាំក្នុងសហគមន៍យ៉ាងឆាប់ៗ។ ការចាក់វ៉ាក់សាំងគឺជាដំណោះស្រាយមូលដ្ឋាន យូរអង្វែង ដែលមានលក្ខណៈយុទ្ធសាស្ត្រ ដើម្បីរួចផុតពីជំងឺរាតត្បាត។ដូច្នេះតាងនាមបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអំពាវនាវដល់ប្រជាជនទាំងមូលស្រុះចិត្តគំនិតគ្នាប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថាមូលនិធិវ៉ាក់សាំងបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ គឺជាមូលនិធិពោរពេញទៅដោយ មនុស្សធម៌ ស្មារតីសាមគ្គីភាព ជំនឿទុកចិត្ត និងតភ្ជាប់ក្រអៅបេះដូងគ្នា ដើម្បីប្រជាជនទាំងមូលជំនះពុះពារលើការលំបាក ក៏ដូចជាជួយប្រទេសជាតិយកឈ្នះលើជំងឺរាតត្បាតផងដែរ៕