មូលនិធិអន្តរជាតិការពារធម្មជាតិតំបន់អាស៊ី - ប៉ាស៊ីហ្វិកការបញ្ឈប់ការជួញដូរ និងប្រើប្រាស់សត្វព្រៃ

(VOVWORLD) - នាបច្ចុប្បន្ននេះ បណ្ដាការិយាល័យ WWF អាស៊ី - ប៉ាស៊ីហ្វិក បានអំពាវនាវដល់រដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ី បូព៌ានិងអាស៊ីអាគ្នេយ៍ចេញផ្សាយបទបញ្ញត្តិហាមប្រាម ជាស្ថាពរចំពោះការជួញដូរ និងប្រើប្រាស់សត្វព្រៃ ដូចប្រទេសចិនដែរ។
មូលនិធិអន្តរជាតិការពារធម្មជាតិតំបន់អាស៊ី - ប៉ាស៊ីហ្វិកការបញ្ឈប់ការជួញដូរ និងប្រើប្រាស់សត្វព្រៃ - ảnh 1 សត្វព្រៃមួយប្រភេទ (រូបថត៖ AP)

នាថ្ងៃទី ២ ខែមិនា មូលនិធិពិភពលោកការពារធម្មជាតិ  (WWF) តំបន់អាស៊ី - ប៉ាស៊ីហ្វិកបានអំពាវនាវឲ្យបញ្ឈប់ការជួញដូរ និងប្រើប្រាស់សត្វព្រៃនៅតំបន់ទាំងមូល។

យោងតាមលោកបណ្ឌិត Van Ngoc Thinh នាយកជាតិ WWF ប្រចាំនៅវៀតណាមបានឲ្យដឹងថា នាបច្ចុប្បន្ននេះ បណ្ដាការិយាល័យ WWF អាស៊ី - ប៉ាស៊ីហ្វិក បានអំពាវនាវដល់រដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ី បូព៌ានិងអាស៊ីអាគ្នេយ៍ចេញផ្សាយបទបញ្ញត្តិហាមប្រាម ជាស្ថាពរចំពោះការជួញដូរ និងប្រើប្រាស់សត្វព្រៃ ដូចប្រទេសចិនដែរ។ អាស៊ីអាគ្នេយ៍នៅតែជាកន្លែងល្បីឈ្មោះក្នុងការផ្គត់ផ្គង់ ផលិតផលសត្វព្រៃ ហើយជាកន្លែងដឹកជញ្ជូនផលិតផលនេះទៅកាន់ទីផ្សារចិន។ សត្វព្រៃអាចផ្ទុកជម្ងឺគ្រោះថ្នាក់ ដែលប្រព័ន្ធការពាររបស់មនុស្សមិនអាចទប់ទល់បានឡើយ។

លោកបណ្ឌិត Van Ngoc Thinh បានសង្កត់ធ្ងន់ថា៖ វៀតណាមចាំបាច់ត្រូវចាត់វិធានការយ៉ាងខ្លាំងក្លាដើម្បីបញ្ឈប់សកម្មភាពជួញដូរសត្វព្រៃខុសច្បាប់ ព្រមទាំងហាមឃាត់ជាស្ថាពរចំពោះការប្រើប្រាស់សត្វព្រៃ។ សុខភាពប្រជាជន ស្ថេរភាពសេដ្ឋកិច្ច អត្រាកិត្យានុភាពជាតិ និងសន្តិសុខសង្គមចាំបាច់ត្រូវផ្តោតសំខាន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ