ម៉ូស្គូកំពុងពិនិត្យមើលការនាំចេញបទដាក់ទណ្ឌកម្មបំពេញបន្ថែមចំពោះលោកខាងលិច
|
ស្គូកំពុងពិនិត្យមើលការនាំចេញបទដាក់ទណ្ឌកម្មបំពេញបន្ថែមចំពោះលោកខាងលិច (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៩ សីហា អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី លោក
Dmitry Peskov បានឲ្យដឹងថា៖ ម៉ូស្គូកំពុងពិនិត្យមើលការនាំចេញបទដាក់ទណ្ឌកម្ម
បំពេញ បន្ថែមក្នុងករណីបណ្ដាលោកខាងលិចដាក់ទណ្ឌកម្មថ្មីៗ។ លោក Peskov
បានឲ្យដឹង ថែមទៀតថា៖ ទ្រង់ទ្រាយនៃបទដាក់ទណ្ឌកម្មលើកនេះរបស់រុស្ស៊ីនឹង
ផ្អែកទៅលើបទ ដាក់ទណ្ឌកម្មរបស់លោកខាងលិចនាពេលខាងមុខ។ ក្នុងពេល
នោះ នាថ្ងៃដ៏ដែល រដ្ឋមន្ត្រីក្រសួងកសិកម្មរុស្ស៊ី លោក Nikolai Fyodorov បានឲ្យ
ដឹងថា៖ រុស្ស៊ីក៏បានកំណត់បញ្ជីរាយនាមបណ្ដាប្រទេសដែលនាំចូលម្ហូបអាហារ
ជំនួសឲ្យផលិតផលរបស់ប្រទេសអឺរ៉ុបនានានិងអាមររិកដែលស្ថិតក្នុងក្របខ័ណ្ឌ
បទដាក់ទណ្ឌកម្មរបស់រុស្ស៊ី។ ទាក់ទិនដល់បទហាមឃាត់នាំចូលរបស់រុស្ស៊ី
បណ្ដាប្រទេសដែលរងឥទ្ធិពលដ៏ធ្ងន់ធ្ងរបំផុតគឺ៖ ប៉ូឡូញ Latvia ឆែក ហ៊ូឡង់ និងបែលហ្ស៊ីកដោយមានចំនួនប្រាក់រងឥទ្ធិពលជាង ៥,២ ពានលានអឺរ៉ូ ក្នុងនោះ
សហភាពអឺរ៉ុប EU រងឥទ្ធិពលចំនួនប្រាក់ជាង ១២ ពាន លានអឺរ៉ូ។ អ្នកនាំពាក្យ
របស់គណៈកម្មាធិការកសិកម្ម EU លោក Roger Waite បាន ព្រមានវិបត្តិស្បៀង
អាហារថ្មីនៅ EU ដោយសារផលិតផលបន្លែផ្លែឈើគ្មានទីផ្សារ ប្រើប្រាស់ទេ៕