មូស្គូមានគោលបំណងសហប្រតិបត្តិការយូរអង្វែងជាមួយរដ្ឋអំណាចថ្មីនៅអេហ្ស៊ីប

មូស្គូមានគោលបំណងសហប្រតិបត្តិការយូរអង្វែងជាមួយរដ្ឋអំណាចថ្មីនៅអេហ្ស៊ីប  - ảnh 1
ប្រជាជនអេហ្ស៊ីបគប្បី ដោះស្រាយវិបត្តិនៅទីនេះដោយសន្តិវិធីជាពិសេសគឺការសន្ទនាជាតិ។
(Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ១១ កក្កដា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានសម្តែង
នូវការព្រយបារម្មហ៍ចំពោះស្ថិរភាពស្ថានភាពនៅអេហ្ស៊ីប ហើយប្រកាសថា៖ មូស្គូមានគោល
បំណងសហប្រតិបត្តិការយូរអង្វែងជាមួយរដ្ឋអំណាចថ្មីនៅប្រទេសអាហ្វ្រិកខាងជើងនេះ។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មាន រដ្ឋមន្ត្រីការបរទេស Lavrov បានវាយតំលៃថា៖
អេហ្ស៊ីបគឺប្រទេសអារ៉ាប់មានឥទ្ធិពលដ៏ធំធេងដល់ស្ថានភាពលើពិភពអារ៉ាប់ព្រមជាមួយនោះ​ តំបន់នេះមានគ្រោះអាសន្នជាច្រើនដែលអាចគំរាមកំហែងដល់ទំនាក់ទំនងអន្តរជាតិ។ លោក
 Lavrov ក៏បានសង្កត់ ធ្ងន់ទៀតថា៖ ប្រជាជនអេហ្ស៊ីបគប្បីដោះស្រាយវិបត្តិនៅទីនេះដោយ
សន្តិវិធីជាពិសេសគឺការសន្ទនាជាតិ។ អ្នកប្រមុខផ្នែកការទូតរបស់រុស្ស៊ីក៏បានសម្តែងនូវការ
ផ្តើមគំនិតអំពីដំណើរការសន្ទនាមួយសំដៅស្ថិរភាពសភាពការណ៍នៅប្រទេសនេះយ៉ាង
ឆាប់ៗការអនុវត្តន៍រាល់វិធានការក្នុងរយៈពេលអន្តរកាលនិងការត្រៀមរៀបចំឲ្យការបោះ
ឆ្នោតប្រជាធិបតេយ្យសេរីភាពមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ