ម៉ូស្គូ នឹងតបតវិញឲ្យសមស្របចំពោះការបណ្ដេញចេញអ្នកការទូតរុស្ស៊ី

(VOVWORLD) -អាមេរិក កាណាដា និងប្រទេសជាសមាជិកសហភាព អឺរ៉ុប (EU) ជាច្រើនទៀត ព្រមទាំង អ៊ុយក្រែន បានប្រកាសដាក់ទណ្ឌកម្មខាងការទូតចំពោះរុស្ស៊ី ដោយសារករណីករណីចរបុរសជនជាតិរុស្ស៊ី លោក Sergei Skripal ព្រមទាំងកូនស្រីដែលត្រូវបំពុល។
ម៉ូស្គូ នឹងតបតវិញឲ្យសមស្របចំពោះការបណ្ដេញចេញអ្នកការទូតរុស្ស៊ី - ảnh 1ម៉ូស្គូ នឹងតបតវិញឲ្យសមស្របចំពោះការបណ្ដេញចេញអ្នកការទូតរុស្ស៊ី 

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov នាថ្ងៃទី ២៦ មិនា បានអះអាងថា៖ ម៉ូស្គូមានការសោកស្តាយអំពីសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាលបស្ចឹមប្រទេស ដោយបណ្ដេញចេញអ្នកការទូតរុស្ស៊ី ដោយសារករណីចរបុរសជនជាតិរុស្ស៊ី លោក Sergei Skripal ព្រមទាំងកូនស្រីដែលត្រូវបំពុលនៅទីក្រុង Salisbury របស់អង់គ្លេស។ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន លោក Dmitry Peskov បានសង្កត់ធ្ងន់ថា៖ វិធានការតបតវិញរបស់ ម៉ូស្គូ នឹងផ្អែកលើគោលការណ៍ " ទៅវិញទៅមក"។ តាមលោករូបនេះថា៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងចេញសេចក្ដីសម្រេចចិត្តចុងក្រោយអំពីវិធីតបតវិញចំពោះកាយវិការបណ្ដេញចេញអ្នកការទូតពោលខាងលើ។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May បានអបអរសាទរចំពោះកាយវិការរបស់បណ្ដាប្រទេសដែលបណ្ដេញចេញអ្នកការទូតរុស្ស៊ី ហើយចាត់ទុកថា៖នេះគឺជាសញ្ញាដ៏ខ្លាំងក្លាមួយទៅកាន់ម៉ូស្គូអំពីការមិនអាច" ប្រងើយកន្តើយនឹងច្បាប់អន្ដរជាតិឡើយ" ។ មុននេះនាថ្ងៃដដែល អាមេរិក កាណាដា និងប្រទេសជាសមាជិកសហភាព អឺរ៉ុប (EU) ជាច្រើនទៀត ព្រមទាំង អ៊ុយក្រែន បានប្រកាសដាក់ទណ្ឌកម្មខាងការទូតចំពោះរុស្ស៊ី ដោយសារករណីករណីចរបុរសជនជាតិរុស្ស៊ី លោក Sergei Skripal ព្រមទាំងកូនស្រីដែលត្រូវបំពុល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ