មីស៊ីលចំនួន ២ គ្រាប់របស់កូរ៉េខាងជើងធ្លាក់ចូលតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន

(VOVWORLD) - កងកម្លាំងរបស់កូរ៉េខាងជើងនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះរាល់ការបង្កហេតុណាមួយដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ។
មីស៊ីលចំនួន ២ គ្រាប់របស់កូរ៉េខាងជើងធ្លាក់ចូលតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន - ảnh 1មីស៊ីលចំនួន ២ គ្រាប់របស់កូរ៉េខាងជើងធ្លាក់ចូលតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន (រូបថត៖ VNA)

ទីភ្នាក់ងារសារព័ត៌មានក្យូដូបានដកស្រង់សេចក្តីប្រកាសរបស់រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា មីស៊ីលចំនួន ២ គ្រាប់ដែលត្រូវបានកូរ៉េខាងជើងបាញ់បង្ហោះកាលពីថ្ងៃទី ១៥ មិថុនា បានធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ជប៉ុន។ ជប៉ុនបានឡើងសម្លេងប្រឆាំងជំទាស់នឹងឧប្បត្តិហេតុនេះ។

ការបាញ់បង្ហោះមីស៊ីលនាពេលថ្មីៗបំផុតរបស់កូរ៉េខាងជើងបានកើតឡើងក្នុងបរិបទ ដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងទើបតែបានបញ្ចប់សមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំបំផុត ហើយជាសមយុទ្ធដើមដំបូងតាមរូបភាពនេះក្នុងរយៈពេល ៦ ឆ្នាំកន្លងទៅ នៅទីលានហ្វឹកហាត់ Pocheon ដែលមានចម្ងាយត្រឹមតែ ២៥ គីឡូម៉ែត្រពីព្រំដែនកូរ៉េខាងជើង។ សមយុទ្ធនេះគឺសំដៅរំលឹខួបលើកទី ៧០ នៃការបង្កើតសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានដកស្រង់ប្រសាសន៍របស់អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង ដែលបាននិយាយថា កងកម្លាំងរបស់កូរ៉េខាងជើងនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះរាល់ការបង្កហេតុណាមួយដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ