មហាជនស.ប.បកូរ៉េមានការរំពឹងទុកជាច្រើនចំពោះកិច្ចប្រជុំកំពូលនៅទីក្រុង ហាណូយ

(VOVWORLD) - សារព័ត៌មានជាផ្លូវការនៃស.ប.បកូរ៉េបានផ្សាយយ៉ាងច្បាស់លំអិតដោយ ព្រមៗគ្នា អំពីការដែលមហាជននៃប្រទេសនេះមានការរំពឹងទុកជាច្រើនចំពោះ កិច្ចប្រជុំកំពូលលើកទី២រវាងលោកប្រធាន Kim Jong-un ជាមួយប្រធានាធិបតី អាមេរិកលោក Donald Trump នៅទីក្រុងហាណូយ។ 
ក្នុងប៉ុន្មានថ្ងៃកន្លងទៅ កាសែត Rodong Sunmun ជាស្ថាប័នបញ្ចេញមតិ របស់បក្សពលករ ស.ប.បកូរ៉េ បានចុះផ្សាយអត្ថបទជាច្រើនស្ដីពីការរំពឹងទុករបស់ ប្រជាជនក្នុងទូទាំងប្រទេសចំពោះកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ ដោយក្ដី សង្ឃឹមថា ព្រឹត្តិការណ៍សំខាន់នេះនឹងប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។ កាសែតនេះ ក៏បានទុក ទំព័រទី១ទាំងមូលដើម្បីធ្វើបច្ចុប្បន្នកម្មយ៉ាងលំអិតអំពីសកម្មភាពក្នុងដំណើរទស្សនកិច្ចរបស់លោក Kim Jong-un នៅទីក្រុងហាណូយ។ ក្រៅពីនោះ កាសែត នេះក៏បានចុះផ្សាយអត្ថបទនិងរូបថតស្អា ដែលកោតសរសើរការទទួល បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅរបស់ប្រទេសម្ចាស់ផ្ទះវៀតណាម ក៏ដូចជាសេចក្ដី សង្ឃឹមរបស់ប្រជាជនទីក្រុងហាណូយចំពោះកិច្ចប្រជុំកំពូលរវាងអាមេរិកនិង ស.ប.បកូរ៉េប្រកបដោយជោគជ័យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ