ម្ហូបអាហារសុវត្ថិភាពនឹងរួមចំណែកកសាងខឿនកសិកម្មវៀតណាមអភិវឌ្ឍន៍និរន្តរភាព
|
អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh |
(VOV)_នារសៀលថ្ងៃទី១៣កុម្ភះ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi
Ngoc Thinh បានអញ្ជើញចូលរួម និងកាត់ខ្សែពោធ៍ បើកសម្ពោធន៍ដាក់អោយដំណើ
ការផ្សារទំនើបម្ហូបអាហារ កសិផលសុវត្ថិភាព UCA Mart នៅទីក្រុងហាណូយ។ នេះ
ជាផ្សារទំនើបស្ថិតនៅក្នុងបណ្ដាញផ្សារទំនើប UCA Mart នៃសម្ព័ន្ធសហករណ៍វៀត
ណាម ដោយមានគោលដៅគឺលក់ដំ លក់រាយ ផ្សព្វផ្សាយកសិផល ម្ហូបអាហារសុវត្ថិ
ភាពវៀតណាមចំពោះអតិថិជនជាតិនិងអន្តរជាតិ។ ថ្លែងមតិនៅទីនេះ អនុប្រធាន
រដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអះអាងថា៖ តាមរយៈបណ្ដាញផ្សារទំនើបនេះ
នឹងរួមចំណែកកសាងខឿនកសិកម្មវៀតណាមអភិវឌ្ឍន៍និរន្តរភាព។ អនុប្រធានរដ្ឋ
ក៏បានស្នើអោយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ សម្ព័ន្ធសហករណ៍វៀតណាម
បន្តធ្វើសេនាធិការ ផ្តល់មតិ ចំពោះរដ្ឋាភិបាលនាំចេញយន្តការគោលនយោបាយ
ជាក់ស្ដែង លើកទឹកចិត្តសហគ្រាសវិនិយោគចូលក្នុងវិស័យកសិកម្ម ជនបទ៕