មហាពិធីបុណ្យរំលឹកខួបលើកទី៣៥នៃទិវាបង្កើតសមាគមពុទ្ធសាសនាវៀតណាម

មហាពិធីបុណ្យរំលឹកខួបលើកទី៣៥នៃទិវាបង្កើតសមាគមពុទ្ធសាសនាវៀតណាម - ảnh 1
ទិដ្ឋភាពនៃមហាពិធីបុណ្យ

(VOVworld)-នាព្រឹកថ្ងៃទី៧វិច្ឆិកានៅទីក្រុងហាណូយ សមាគមពុទ្ធសាសនាវៀតណាម
 បានរៀបចំមហាពិធីបុណ្យរំលឹកខួបលើកទី៣៥នៃទិវាបង្កើតថ្ងៃទី៧វិច្ឆិកានិងទទួល
គ្រឿងឥស្សិយយសពលកម្មថ្នាក់ទី១។ នៅក្នុងពិធីនេះ ព្រឹទ្ធាចារ្យព្រះតេជគុណ Thich
Tri Quang អនុប្រធានសមាគមពុទ្ធសាសនាវៀតណាមបានថ្លែងសាររបស់ ប្រធានសមា
គមពុទ្ធសាសនាវៀតណាម ជូនចំពោះព្រះសង្ឃ ព្រះតេជគុណ សាសនិក លើទូទាំង
ប្រទេសនិងនៅក្រៅប្រទេស។ សារនេះបានសង្កត់ធ្ងន់ថា សមាគមសាសនាគប្បី
ពង្រីកថែមទៀតប្រពៃណីការពារជាតិផ្តល់ភាពសុខសាន្តត្រានជូនប្រជាជន បង្កើន
ផែនមហាសាមគ្គីជាតិទាំងមូលដោយឥតឈប់ឈរ ជាពិសេសថៃទាំជីវភាពវប្បធម៌
ព្រលឹងសម្រាប់សហគមន៍ជនវៀតណាមនៅឯបរទេស។

        ថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam
បានអះអាងថា អស់រយៈពេលជិត២០០០ឆ្នាំអនុវត្តសកម្មភាពនៅវៀតណាមមក ពុទ្ធ
សាសនាបានក្លាយទៅជាតម្រូវការព្រលឹងដែលមិនអាចខ្វះបានក្នុងជីវភាពរស់នៅ
 របស់ប្រជាជនវៀតណាម។​ហើយតាំងពីពេលបង្កើត រហូតមកដល់បច្ចុប្បន្ន ពុទ្ធ
សាស​នាវៀតណាមមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ មិនត្រឹមតែរួមចំណែកសកម្ម
ទៅក្នុង កិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ពង្រឹងនិងពង្រីកបេតិកភ័ណ្ឌវប្បធម៌ជាតិ
ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលើកកំពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ
ទៀតផង។

        នៅក្នុងមហាពិធីបុណ្យនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញប្រ
គល់គ្រឿងឥស្សិយយសពលកម្មថ្នាក់ទី១ជូនចំពោះសមាគមពុទ្ធសាសនាវៀតណាម
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ