មហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ - Vesak 2019 បានបិទបញ្ចប់ប្រកបដោយជោគជ័យ
(VOVWORLD) - ពិធីបិទមហាបុណ្យវិសាខបូជានៃអង្គការ សហប្រជាជាតិ - Vesak 2019 បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៤ ខែឧសភា នៅមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនា Tam Chuc ខេត្ត Ha Nam ។
មហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ - Vesak 2019 បានបិទបញ្ចប់ប្រកបដោយជោគជ័យ
|
អញ្ជើញចូលរួមក្នុងពិធីមានវត្តមាន ឧបនាយករដ្ឋមន្រ្តី វៀតណាម Truong Hoa Binh ប្រធានព្រឹទ្ធសភា Bhutan លោក Tashi Dorji, ព្រះតេជគុណ Phara Bhammapundit, ប្រធាន ព្រះតេជគុណ Thich Thien Nhon ប្រធានគណៈសង្ឃាភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាម រួមទាំង សម្តេចសង្ឃព្រះសង្ឃ និងមេដឹកនាំជាន់ខ្ពស់នៃសាសនា អង្គការពុទ្ធសាសនាមកពីប្រទេសនិងតំបន់ ដែនដីចំនួន ១១២ និងពុទ្ធសាសនិករាប់ពាន់នាក់នៅក្នុងនិងក្រៅប្រទេស។
អញ្ជើញថ្លែងសុន្ទរកថាបិទមហាពិធីបុណ្យ Vesak 2019 ព្រះតេជគុណ Thich Thanh Nhieu បានមានពុទ្ធដីកាថា៖“ជាមួយនឹងប្រធានបទ: វិធីសាស្រ្តអភិក្រមរបស់ព្រះពុទ្ធសាសនាចំពោះភាពជាអ្នកដឹកនាំសកលនិងទំនួលត្រូវក្នុងការចែករំលែកដើម្បីសង្គមមួយប្រកបដោយចីរភាព” បានលើកឡើងអំពីសារៈសំខាន់និងអត្ថន័យដ៏អស្ចារ្យនៃមហាពិធីបុណ្យ Vesak 2019។ ជាពិសេស គឺបញ្ជាក់ពីតម្លៃស្នូលនៃសន្តិភាពនិងបញ្ញានៅក្នុងការប្រៀនប្រដៅក្នុងព្រះធម៌នៃព្រះពុទ្ធ ហើយជាងពេលណាៗទាំងអស់ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងសង្គមសព្វថ្ងៃនេះ ដើម្បីកសាងការអភិវឌ្ឍដ៏ពិតប្រាកដនិងសន្តិភាពសំរាប់មនុស្សជាតិ”៕