មហាសេដ្ឋី Donald Trump នាំមុខលោកស្រី Hillary Clinton នៅរដ្ឋ Utah


មហាសេដ្ឋី Donald Trump នាំមុខលោកស្រី Hillary Clinton នៅរដ្ឋ Utah  - ảnh 1
មហាសេដ្ឋី Donald Trump នាំមុខលោកស្រី Hillary Clinton នៅរដ្ឋ Utah (VOV)

(VOVworld) – ក្នុងកាលៈទេសៈ យុទ្ធនាការចលនាសម្លេងគាំទ្រក្នុងការបោះឆ្នោត
ប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ កំពុងឈានចូលដំណាក់កាលចុងក្រោយ លទ្ធផល
នៃការស្ទង់មតិប្រជាជនដែលបានប្រកាសនាថ្ងៃទី ១២ កញ្ញា បានឲ្យ ដឹងថា៖
បេក្ខជនគណៈបក្សសាធារណៈរដ្ឋ មហាសេដ្ឋី Donald Trump ដណ្តើម បានការបោះ
ជំហានគួរឲ្យផ្ញាក់ផ្អើលហើយនាំមុខគូបក្សដិបនៃគណៈបក្សប្រជា ធិបតេយ្យ
លោកស្រី Hillary Clinton នៅរដ្ឋមួយចំនួន។ តាមនោះ មហាសេដ្ឋី Trump កំពុង
នាំមុខលោកស្រី Clinton ១៥% សម្លែងគាំទ្រនៅរដ្ឋ Utah ប៉ែកខាង លិចអាមេរិក។
 នេះគឺជាគំលាតពិន្ទុធំបំផុតដែលលោក Trump ទទួលបាននៅ រដ្ឋមួយ។ ប៉ុន្តែ
អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Hillary Clinton នៅនាំមុខបេក្ខជន
គណៈបក្សសាធារណៈរដ្ឋ លោក Donald Trump នៅរដ្ឋ សំខាន់ៗដូចជា៖ រដ្ឋ Virginia
 និងរដ្ឋ Pennsylvania។ ក្នុងពេលនោះ បេក្ខជនសេរី លោក Gary Johnson ទទួល
បានសម្លេងគាំទ្រចំនួន ១៣% ថយចុះ ៣% បើប្រៀបនឹងលទ្ធផលនៃការស្ទង់
មតិរបស់ប្រជាជននាខែកក្កដាកន្លងទៅ។ បេក្ខជនឯករាជ្យ លោក Evan
McMullin ទទួលបានសម្លេងគាំទ្រចំនួន ៩%។ នាថ្ងៃដដែល លោកស្រី Hillary
Clinton បានលុបចោលយុទ្ធនាការចលនាសម្លេង គាំទ្ររបស់ខ្លួននៅរដ្ឋ
 California ដោយមូលហេតុសុខភាព៕   

ប្រតិកម្មទៅវិញ

ផ្សេងៗ