មហាសន្និបាតដំណាងទូទាំងប្រទេសលើកទី៦របស់សមាគមកសិករវៀតណាមប្រារព្វឡើង។
(VOV WORLD) /  
|
មហាសន្និបាតដំណាងទូទាំងប្រទេសលើកទី៦របស់សមាគមកសិករវៀតណាម ប្រារព្វឡើង(រូបថតVNA) |
Vovworld-ព្រឹក ថ្ងៃទី១កក្កដាមហាសន្និបាតដំណាងទូទាំងប្រទេសលើកទី៦របស់
សមាគមកសិករវៀតណាមបានប្រារព្វឡើងនៅរដ្ឋធានីហាណូយ។អញ្ជើញចូលរួម
មហាសន្និបាតមានអគ្គលេខាបក្សកម្មុយនិសវៀតណាមលោក Nguyen PhuTrong
ប្រធានរដ្ឋលោក Truong Tan Sang នាយករដ្ឋមន្រ្តីលោក Nguyen Tan Dungប្រធាន
រដ្ឋសភាលោក Nguyen Sinh Hungរួមជាមួយថ្នា់ក់ដឹកនាំផ្សេងនិងដំណាងជាង១២០០
នាក់ដែលតាងនាមអោយកម្មាភិបាលសមាជិកសមាគមកសិករវៀតណាមនៅទូទាំង
ប្រទេស។
ថ្លែងមតិនៅឱកាសនេះ លោក Nguyen PhuTrongបានអះអាងថា៖ក្នុងរយះពេល
៥ឆ្នាំកន្លងទៅចលនាកសិករវៀតណាមបានមានការបោះជំហានរួមវិភាគទានយ៉ាង
សកម្មក្នុងកិច្ចការផ្លាស់ប្តូរថ្មីប្រទេសជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងការពារប្រទេស។
ល។លោកមានប្រសាសន៍ថា៖“ ចលនាប្រឡងប្រណាំងទាំងឡាយគឺសមស្របទៅនឹង
មុខសញ្ញានិមួយៗក៍ដូចជាផលប្រយោជន៍របស់ប្រជាកសិករគ្រប់ស្រទាប់បង្កើតការ
ប្រែប្រួលអំពីគុណភាព ។បក្សនិងរដ្ឋបន្តអះអាងថា៖វណ្ណកសិករបន្តជាកំលាំងនយោ
បាយស្មោះត្រង់ និងជាកំលាំងស្នូលក្នុងកិច្ចការក្សានិងការពារ ខឿនវប្បធម៌ពោរពេញ
ទៅដោយអត្តសញ្ញាណជាតិ“។
អគ្គលេខា Nguyen Phu Trong បានចាត់ទុកថា៖ ក្នុងអាណត្តិ ២០១៣-២០១៨ សមាគម
កសិករវៀតណាមបន្តពង្រឹងនិងកសាងអង្គការអភិវឌ្ឍន៍រឹងមាំថែមទៀតអនុវត្តកម្មវិធី
ជាតិអំពីការកសាងជនបទថ្មីប្រកបដោយជោគជ័យ នាំបណ្ឌល សេដ្ឋកិច្ច-សង្គមនៅ
ជនបទអភិវឌ្ឍន៍ រួមចំណែកនៅក្នុងភារកិច្ចសេដ្ឋកិច្ចសង្គមរួមរបស់ប្រទេសជាតិ។
អគ្គលេខា Nguyen Phu Trong បានឲ្យសង្កត់ធ្ងន់ ថា៖
“ក្នុងបុព្វហេតុមហាសាមគ្គីភពប្រជាជាតិទាំងមូល ភារកិច្ចកសាងវណ្ណៈកសិករការពង្រឹង
សម្ព័នភាព “កម្មករ-កសិករ-បញ្ញាវន្ត” ដោយរឹងមាំ ក្រោមការដឹកនាំ របស់បក្សគឺជា
ភារកិច្ចដ៏សែនសំខាន់។ បញ្ហាស្នូលមួយរបស់សម្ព័ន្ធភាព“កម្មករ-កសិករ-បញ្ញាវន្ត” គឺ៖ សម្ព័ន្ធភាពខាងសេដ្ឋកិច្ចដើតួនាទីគ្រិះស្ថានសំរាប់សម្ព័ន្ធ ភាពខាងនយោបាយ។ ការផ្លាស់ប្តូរទំនិញរវាងឧស្សាហរកម្មនិងកសិកម្ម រវាងជនបទនិងទីក្រុងគឺជារូបសណ្ឋាន
ផ្សារភ្ជាប់សេដ្ឋកិច្ច ដែលពង្រីកផលិតកម្ម។ នេះគឺជាផ្នែកសំខាន់ដើម្បីសមាគមកសិករ
វៀតណាមណែនាំកសិកផលិតកម្ម និងធ្វើអាជីវកម្មល្អជាង”។
មហាសន្និបាតកសិកប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០មិថុនាដល់ទី៣កក្កដាឆ្នាំ២០១៣៕
-VOV WORLD