មហាសន្និបាតតំណាងទូទាំងប្រទេសរណសិរ្សមាតុភូមិវៀតណាមលើកទី៩នឹង ប្រព្រឹត្តទៅក្នុងខែកញ្ញាឆ្នាំ២០១៩
(VOVWORLD) - របាយការណ៍នៅកិច្ចប្រជុំនេះបានអោយដឹងថា នាពេលកន្លងទៅ រណសិរ្ស មាតុភូមិគ្រប់ជាន់ថ្នាក់បានខិតខំប្រឹងប្រែងសម្រេចបានលទ្ធផលគួរអោយកត់ សម្គាល់ជាច្រើន ដែលលេចធ្លោបំផុតគឺការរៀបចំប្រកបដោយជោគជ័យមហា សន្និបាតរណសិរ្សមាតុភូមិវៀតណាមថ្នាក់ឃុំ សង្កាត់ ខ័ណ្ឌ ស្រុក ខេត្ត ក្រុង ទូទាំងប្រទេស។
បើកសម្ពោធប្រព័ន្ធកិច្ចប្រជុំអនឡាញទូទាំងប្រទេសរបស់រណសិរ្សមាតុភូមិវៀតណាម (រូបថត៖ TTXVN) |
ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ នឹង ប្រព្រឹត្តទៅមហាសន្និបាតតំណាងទូទាំងប្រទេសរណសិរ្សមាតុភូមិវៀតណាម លើកទី៩ដោយមានការចូលរួមរបស់តំណាងចំនួន ១៣០០នាក់។ នេះជាព័ត៌មាន ដែលត្រូវបានប្រកាសនៅកិច្ចប្រជុំដំណើរការភារកិច្ចនៃរណសិរ្សរហូតដល់ចុងឆ្នាំ២០១៩។
របាយការណ៍នៅកិច្ចប្រជុំនេះបានអោយដឹងថា នាពេលកន្លងទៅ រណសិរ្ស មាតុភូមិគ្រប់ជាន់ថ្នាក់បានខិតខំប្រឹងប្រែងសម្រេចបានលទ្ធផលគួរអោយកត់ សម្គាល់ជាច្រើន ដែលលេចធ្លោបំផុតគឺការរៀបចំប្រកបដោយជោគជ័យមហា សន្និបាតរណសិរ្សមាតុភូមិវៀតណាមថ្នាក់ឃុំ សង្កាត់ ខ័ណ្ឌ ស្រុក ខេត្ត ក្រុង ទូទាំងប្រទេស។ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានជម្រាបថា៖
“ចាប់តាំងពីពេលនេះដល់ចុងឆ្នាំ២០១៩នឹងដំណើរការនាំសេចក្ដីសម្រេច ចិត្តនៃមហាសន្និបាតចូលក្នុងជីវភាពរស់នៅជាក់ស្ដែង។ ទន្ទឹមនឹងនោះ បន្តអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវលក្ខន្តិកៈ សេចក្ដីសម្រេចចិត្ត និងកម្មវិធីនានារបស់ រណសិរ្សមាតុភូមិវៀតណាមគ្រប់ជាន់ថ្នាក់ជាមួយបណ្ដាស្ថាប័នរដ្ឋនិងអង្គការ ជាសមាជិកនានាផងដែរ”៕