មហាសន្និបាតតំណាងសមាគមអ្នកបញ្ញាជានារីវៀតណាមលើកទី ២

មហាសន្និបាតតំណាងសមាគមអ្នកបញ្ញាជានារីវៀតណាមលើកទី ២ - ảnh 1
មហាសន្និបាតតំណាងសមាគមអ្នកបញ្ញាជានារីវៀតណាមលើកទី ២ (Image: VNA)


(VOVworld) – នាព្រឹកថ្ងៃទី ៣ កក្កដា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅមហា
សន្និបាត តំណាងសមាគមអ្នកបញ្ញាជានារីវៀតណាមលើកទី ២ (អាណត្តិ ២០១៦-
២០២១)។ នៅមហាសន្និបាតលើកនេះ សមាគមបានផ្តល់មតិបន្តពង្រឹងនិង
ពង្រីកសមាគម អ្នកបញ្ញាជានារីវៀតណាមក្នុងនោះសង្កត់ធ្ងន់ទៅលើការលើក
ទឹកចិត្តច្នៃប្រឌិតនិងសមត្ថភាពរបស់នារីក្នុងវិជ្ជាជីវៈរួមចំណែកលើកកំពស់
តួនាទីនិងឋានៈរបស់នារីវៀតណាម។ តំណាង ចំនួន ៣៥ រូបត្រូវបានជ្រើស
តាំងចូលក្នុងគណៈកម្មាធិការប្រតិបត្តិនីតិកាលទី ២។ លោកស្រី Pham Thi
 Tran Chau បន្តត្រូវបានជ្រើសរើសធ្វើជាប្រធានសមាគម។ លោកស្រីបានឲ្យ
ដឹងថា៖

        «យើងខ្ញុំនឹងសាមគ្គីនិងខំប្រឹងប្រែងសម្រេចភារកិច្ចដែលមហា
សន្និបាតបានប្រគល់។​សមាគមអ្នកបញ្ញាជានារីវៀតណាមមានអ្នក
ជំនាញការលើគ្រប់វិស័យ ដោយហេតុនេះ យើងខ្ញុំត្រៀមខ្លួនជាស្រេច
ទទួលភារកិច្ចរបស់ស្ថាប័នផ្នែកប្រគល់ជូន ជាពិសេសលើវិស័យ ពិគ្រោះ
យោបល់និងបដិវាទសង្គម៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ