(VOVworld) - នាព្រឹកថ្ងៃទី៩ សីហា នៅរដ្ឋធានីហាណូយ សមាគមន៍នារីវៀតណាម
បានរៀបចំមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី៣ដំណាក់កាល
២០១០-២០១៥។ថ្លែងមតិនៅទីនេះ សមាជិកអចិន្រ្តៃគណៈលេខាលោក Le Hong
Anh បានសង្កត់ធ្ងន់ថា ចលនាប្រឡងប្រណាំងស្នេហាជាតិបានលើកទឹកចិត្តនារី
គ្រប់ស្រទាប់ពង្រីកប្រពៃណីសាមគ្គីភាព ច្នៃប្រឌិតក្នុងពលកម្ម សិក្សារៀនសូត្រ
និងទទួលបានស្នាដៃឆ្នើមជាច្រើនលើគ្រប់វិស័យនិងក្នុងការកសាងគ្រួសារសម
ភាព សុភមង្គល រួមចំណែកក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។
|
លោក Le Hong Anh ថ្លែងមតិនៅមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិរបស់សមាគមន៍នារីវៀតណាម |
“ត្រូវបន្តជំរុញខ្លាំងចលនាប្រឡងប្រណាំងនារីសកម្មសិក្សារៀនសូត្រ ធ្វើពលកម្ម
ច្នៃប្រឌិត កសាងគ្រួសារសុភមង្គលដោយផ្សាភ្ជាប់ជាមួយការអនុវត្តចលនា
កសាងជនបទថ្មីនិងនគរអារិយ្យធម៌”។
ក្នុងរយៈពេល៥ឆ្នាំអនុវត្តចលនាប្រឡងប្រណាំងស្នេហាជាតិមក មាននារីជិត
៦០០នាក់ដែលត្រូវបានតែងតាំងជាសាស្ត្រាចារ្យ សាស្ត្រាចារ្យរង ហើយនារី
ជាង ២លាននាក់ដែលចូលរួមសិក្សារៀនសូត្រដើម្បីប្រើប្រាស់វិទ្យាសាស្ត្រ
បច្ចេកទេស ក្នុងការដាំដុះ ចិញ្ចឹមសត្វទៀតផង៕