|
លោក Le Hong Anh ថ្លែងមតិនៅមហាសន្និបាតប្រឡងប្រណាំងស្នេហារជាតិរបស់ផ្នែក
ឃោសនានិងអប់រំ |
(VOVworld) - ថ្លែងមតិនៅមហាសន្និបាតប្រឡងប្រណាំងស្នេហារជាតិរបស់ផ្នែក
ឃោសនានិងអប់រំដំណាក់កាល២០១៥-២០២០ នាថ្ងៃទី២៥ វិច្ឆិកា នៅរដ្ឋធានី
ហាណូយ អចិន្ត្រៃគណៈលេខាបក្សកុម្មុយនីស្តវៀតណាមលោក Le Hong Anh បាន
សង្កត់ធ្ងន់ថា ដោយមានការទទួលខុសត្រូវដ៏ធ្ងន់ធ្ងរតែភ្លឺស្វាង ផ្នែកឃោសនានិង
អប់រំក្នុងដំណាក់កាលថ្មីគប្បីបន្តអនុវត្តន៍ឲ្យបានល្អថែមទៀតនូវគោលមាគ៌ារបស់
បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ម្ចាស់ការផ្សព្វផ្សាយសេចក្ដីសំរេចចិត្តនៃមហា
សន្និបាតលើកទី១២របស់បក្សចូលក្នុងជីវភាពរស់នៅ។ដើម្បីបន្តជំរុញចលនា
ប្រឡងប្រណាំងស្នេហារជាតិនាពេលខាងមុខ លោក Le Hong Anh បានស្នើរថា៖
“ផ្លាស់ប្ដូរខ្លឹមសារ វិធីសាស្ត្រ លើកកំពស់ប្រកបដោយប្រសិទ្ធិភាពនូវការងារ
ឃោសនានិងអប់រំ សកម្មចូលរួមស្រាវជ្រាវទ្រឹស្ដី បូកសរុបស្ថានភាពជាក់ស្ដែង
ក្នុងបញ្ហាសំខានៗដែលកំពុងបានដាក់ចេញក្នុងបុព្វហេតុឧស្សាហូបនីយកម្មនិង
ទំនើបភាវូបនីយកម្មប្រទេសជាតិ សមាហរណកម្មអន្តរជាតិ កសាងនិងការពារ
មាតុប្រទេស។ព្រមទាំងតស៊ូប្រឆាំងនឹងអំពើពុករលួយ ភាពខ្ជះខ្ជាយក្នុងជីវភាព
រស់នៅរបស់បេក្ខជនទៀតផង”៕