មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមនឹងធានាសម្រាប់ “បច្ចុប្បន្នកាលនិងអនាគតកាល” របស់វៀតណាម

(VOVWORLD) - អ្នកកាសែត Alberto Salazar បានអះអាងថាប្រជាជនវៀតណាមមានមោទនភាពចំពោះបក្សកុម្មុយនីស្តរបស់ខ្លួន ក៏ដូចជាបក្សកុម្មុយនិស្តវៀតណាមក៏អាចមានមោទនភាពចំពោះប្រជាជនរបស់ខ្លួនផងដែរ។ 
មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមនឹងធានាសម្រាប់ “បច្ចុប្បន្នកាលនិងអនាគតកាល” របស់វៀតណាម - ảnh 1មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែមករា ដល់ថ្ងៃទី ២ ខែកុម្ភៈឆ្នាំ ២០២១ នៅរដ្ឋធានីហាណូយ។ (រូបថត៖ baotintuc)

អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មាន Prensa Latina (គុយបា) ប្រចាំនៅវៀតណាម លោក Alberto Salazar បានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម នឹងធានានូវ “បច្ចុប្បន្នកាលនិងអនាគតកាល” របស់វៀតណាម។ ក្នុងនាមជាជនបរទេសដែលកំពុងរស់និងធ្វើការនៅប្រទេសវៀតណាមអស់  រយៈពេលជាង ៣ ឆ្នាំហើយ លោក Alberto Salazar  បានចែករំលែកថាលោកបានឃើញផ្ទាល់ភ្នែកនូវការផ្លាស់ប្តូរ វិជ្ជមានជាច្រើន ជាពិសេសគឺមានគម្រោងថ្មីៗជាច្រើនបន្តបន្ទាប់ កំពុងលេចចេញនៅប្រទេសវៀតណាម។

អ្នកកាសែត Alberto Salazar បានអះអាងថាប្រជាជនវៀតណាមមានមោទនភាពចំពោះបក្សកុម្មុយនីស្តរបស់ខ្លួន ក៏ដូចជាបក្សកុម្មុយនិស្តវៀតណាមក៏អាចមានមោទនភាពចំពោះប្រជាជនរបស់ខ្លួនផងដែរ។ ទន្ទឹមនឹងនេះ លោក Alberto Salazar ក៏បានវាយតម្លៃថា កិច្ចការរៀបចំសម្រាប់មហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម បានប្រព្រឹត្តទៅយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធិភាព។ ម្យ៉ាងវិញទៀតមហាសន្និបាតរបស់បក្សនាពេលខាងមុខនេះ នឹងដាក់ចេញនូវចក្ខុវិស័យនៃការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម ហើយ វៀតណាមនឹងមានឋានៈកាន់តែខ្ពស់ឡើងៗ នៅលើឆាកអន្តរជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ