មហាសន្និបាតលើកទី៥សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម

មហាសន្និបាតលើកទី៥សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម - ảnh 1
មហាសន្និបាតលើកទី៥សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម (VOV)

        Vovworld-នាព្រឹកថ្ងៃទី៣០ធ្នូ មហាសន្និបាតដំណាងទូទាំងប្រទេសលើកទី៥​
នៃ​សម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានប្ររព្ធឡើងនៅទីក្រុងហាណូយ។ នេះជា​ព្រឹត្តិការណ៍នយោបាយដ៏សែនសំខាន់គូសសម្គាល់ការអភិវឌ្ឍន៍ថ្មីរបស់សម្ព័ន្ធ​សមាគមក្នុងការងារកិច្ចការបរទេសប្រជាជន រួមចំណែកទៅក្នុងបុព្វហេតុអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមការពារមាតុប្រទេស។ មហាសន្និបាតដំណាងទូទាំងប្រទេសលើក​
ទី​៥​នៃសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមបានប្រមូលផ្ដុំពិភាគ្សាទិសដៅធំៗ​សំរាប់៥ឆ្នាំខាងមុខជាមួយទស្សនវិស័យអង្វែងកាលជាងនេះ ក្នុងនោះប្រមូលផ្ដុំ​ទៅ​
ក្នុង​ដំណោះស្រាយសំដៅផ្លាស់ប្តូរថ្មីលើកកំពស់ប្រសិទ្ធភាពសកម្មភាពកិច្ចការ
បរទេស ពង្រឹងនិងពង្រីកបណ្ដាញមិត្តភក្តិនិងដៃគូអន្តរជាតិ។

        ក្នុងឱកាសព្រឹត្តិការណ៍នេះ អ្នកនិពន្ធនៃវិទ្យុសម្លេងវៀតណាមមានអត្ថបទ​
ក្រោមចំណងជើងថា ពង្រីកតួនាទីកិច្ចការបរទេសប្រជាជនក្នុងសម័យកាល​
សមាហរណកម្ម។ សូមអញ្ចើញលោកអ្នកនាងតាមដានស្ដាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ