មហាសន្និបាតលើកទី ៨ នៃគណបក្សពលករកូរ៉េខាងជើង៖ អនុម័តលើការធ្វើវិសោធនកម្មលើលក្ខន្តិកៈគណបក្សឲ្យស្របតាមស្ថានភាពថ្មី

(VOVWORLD) - ការធ្វើវិសោធនកម្មលើកនេះបានឆ្លុះបញ្ចាំងពី“ ជំហរឥតងាករេ” របស់កូរ៉េខាងជើងដើម្បីបង្កើតសន្តិភាពយូរអង្វែងនិងឆ្ពោះទៅរកគោលដៅបង្រួបបង្រួមប្រទេសកូរ៉េទាំងពីរផងដែរ។
មហាសន្និបាតលើកទី ៨ នៃគណបក្សពលករកូរ៉េខាងជើង៖ អនុម័តលើការធ្វើវិសោធនកម្មលើលក្ខន្តិកៈគណបក្សឲ្យស្របតាមស្ថានភាពថ្មី - ảnh 1មហាសន្និបាតលើកទី ៨ នៃគណបក្សពលករកូរ៉េខាងជើង

នាថ្ងៃទី ១០ មករា មហាសន្និបាតលើកទី ៨ នៃគណបក្សពលករកូរ៉េខាងជើងបានពិភាក្សាអំពីរបៀបវារៈសំខាន់ទី ៣ ទាក់ទងនឹងការធ្វើវិសោធនកម្មលើលក្ខន្តិកៈគណបក្ស។ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានរាយការណ៍ថា គណៈកម្មាធិការប្រតិបត្តិមជ្ឈិមនៃគណបក្សពលរកូរ៉េខាងជើងបានធ្វើវិសោធនកម្មនិងបន្ថែមខ្លឹមសារមួយចំនួននៃលក្ខន្តិកៈគណបក្សឲ្យស្របតាមស្ថានភាពអភិវឌ្ឍន៍និងគោលការណ៍ការងាររបស់គណបក្ស ដើម្បីឆ្លើយតបតាមតម្រូវការនៃដំណើរការបដិវត្តហើយសមស្របនឹងបេសកកម្មថ្មី។ យោងតាម KCNA ការធ្វើវិសោធនកម្មលើកនេះបានឆ្លុះបញ្ចាំងពី“ ជំហរឥតងាករេ” របស់កូរ៉េខាងជើងដើម្បីបង្កើតសន្តិភាពយូរអង្វែងនិងឆ្ពោះទៅរកគោលដៅបង្រួបបង្រួមប្រទេសកូរ៉េទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ