មហាសន្និបាតសមាគមគ្រីស្ទានសាសនាវៀតណាមលើកទី៥
(VOVWORLD) - នាព្រឹកថ្ងៃទី២១វិច្ឆិកា នៅទីក្រុងហូជីមិញ សមាគមគ្រីស្ទានសាសនា វៀតណាម បានបើកមហាសន្និបាតលើកទី៥ ដោយមានការចូលរួមរបស់សមាជិកចំនួន ៥០០ នាក់ជាបណ្ដាអ្នកមុខ អ្នកការ និងសាសនិកក្នុងទូទាំងប្រទេស។ដោយមាគា៍៖
មហាសន្និបាតសមាគមគ្រីស្ទានសាសនាវៀតណាមលើកទី៥ |
នាព្រឹកថ្ងៃទី២១វិច្ឆិកា នៅទីក្រុងហូជីមិញ សមាគមគ្រីស្ទានសាសនាវៀតណាម បានបើកមហាសន្និបាតលើកទី៥ ដោយមានការចូលរួមរបស់សមាជិកចំនួន៥០០នាក់ជាបណ្ដាអ្នកមុខ អ្នកការ និងសាសនិកក្នុងទូទាំងប្រទេស។ដោយមាគា៍៖ “ ស្មោះត្រង់ចំពោះសេចក្តីពិតនៃព្រះគម្ពីរ រួមដំណើរជាមួយប្រជាជាតិ គោរពរដ្ឋធម្មនុញ្ញនិងច្បាប់នោះ” ក្នុងអាណត្តិកន្លងទៅ សមាគមគ្រិស្ទានសាសនាវៀតណាម ជានិច្ចកាលរួមបញ្ចូលសកម្មភាពសាសនាជាមួយប្រទេសជាតិ ទទួលបានស្នាដៃជាច្រើនក្នុងវិស័យបណ្ដុះបណ្ដាលនិងសកម្មភាពអន្តរជាតិ ។ មហាសន្និបាតលើកនេះជាឱកាសមួយដើម្បីសមាគមគ្រិស្ទានសាសនាឃោសនាអំពីគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋចំពោះសាសនា និងជ្រើសតាំងក្រុមប្រឹក្សាប្រធានអាណត្តិ (អាណត្តិ២០១៧-២០១៩)។ លោក Tran Tan Hung អនុប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាម បានអោយដឹងថា៖
“ ទស្សនះរបស់បក្ស រដ្ឋគឺបណ្ដាសាសនាមានសកម្មភាពវឌ្ឍនភាព និងរដ្ឋជានិច្ចកាលលើកទឹកចិត្តសកម្មភាពនេះ។ ដូច្នេះ ច្បាប់ជំនឿសាសនាចូលជាធរមាននាឆ្នាំ២០១៨យើងខ្ញ។ជឿជាក់ថា៖នឹងបង្កលក្ខណះសំរាប់អង្គការសាសនានិយាយរួមនិងសមាគមគ្រិស្ទានសាសនានិយាយដោយឡែក ពង្រឹងនិងពង្រីកថែមទៀតឧត្តមភាពរបស់ខ្លួន រួមវិភាគទានយ៉ាងសកម្មថែមទៀតទៅក្នុងសកម្មភាពកសាងប្រទេសជាតិ។៕”