មហាសន្និបាតសមាគមជនកម្ពុជាដែលមានដើមកំណើតវៀតណាមនៅខេត្ត មណ្ឌលគីរីលើកបំបូង

(VOVWORLD) -នាថ្ងៃទី ២៥ វិច្ឆិកា មហាសន្និបាតតំណាងសមាគមជនកម្ពុជា ដែលមានដើមកំណើតវៀតណាមនៅខេត្តមណ្ឌលគីរីលើកដំបូងបានរៀបចំឡើងដោយមានការចូលរួមរបស់តំណាងសហគមន៍ជនវៀតណាមនៅមូលដ្ឋានចំនួន ៤៨ នាក់។

មហាសន្និបាតសមាគមជនកម្ពុជាដែលមានដើមកំណើតវៀតណាមនៅខេត្ត មណ្ឌលគីរីលើកបំបូង - ảnh 1 មហាសន្និបាតសមាគមជនកម្ពុជា
ដែលមានដើមកំណើតវៀតណាមនៅខេត្ត មណ្ឌលគីរីលើកបំបូង

នាថ្ងៃទី ២៥ វិច្ឆិកា មហាសន្និបាតតំណាងសមាគមជនកម្ពុជា ដែលមានដើមកំណើតវៀតណាមនៅខេត្តមណ្ឌលគីរីលើកដំបូងបានរៀបចំឡើងដោយមានការចូលរួមរបស់តំណាងសហគមន៍ជនវៀតណាមនៅមូលដ្ឋានចំនួន ៤៨ នាក់។

មហាសន្និបាតបានអនុម័តទៅលើទិសដៅ និងភារកិច្ចការងាររបស់សមាគម ចាប់ពី ខែវិច្ឆិកា ឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២០ ក្នុងនោះប្រមូលផ្ដុំទៅលើកិច្ចការចាត់តាំងរបស់គណៈកម្មាធិការថ្មី  បង្កើនទំនាក់ទំនងជាមួយរដ្ឋអំណាច សមត្ថកិច្ចគ្រប់ជាន់ថ្នាក់នៅខេត្តមណ្ឌលគីរី ជាមួយស្ថានប័ន អង្គភាពសមត្ថកិច្ចរបស់វៀតណាមប្រចាំនៅកម្ពុជា ក៏ដូចជាជាមួយស្ថាប័នការទូតរបស់វៀតណាមប្រចាំនៅកម្ពុជា។ មហាសន្និបាតក៏បានសង្កត់ធ្ងន់ទៅលើកិច្ចការវប្បធម៌ - អប់រំ ដោយមានគោលការណ៍ថាគប្បីនាំកូនចៅជនវៀតណាមទៅសាលារៀនភាសារខ្មែរ ក៏ដូចជាធានា រក្សាភាសា និងអក្សវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ