មហាសន្និបាតសមាគមអតីតយុទ្ធជនវៀតណាមលើកទី ៦ អាណត្តិ ២០១៧-២០២២

(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ ធ្នូ នៅទីក្រុងហាណូយ មហាសន្និបាតតំណាងទូទាំងប្រទេស សមាគមអតីតយុទ្ធជនវៀតណាមលើកទី ៦ អាណត្តិ ២០១៧-២០២២ បើកជាផ្លូវការ។ 
មហាសន្និបាតសមាគមអតីតយុទ្ធជនវៀតណាមលើកទី ៦ អាណត្តិ ២០១៧-២០២២ - ảnh 1  អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម លោក  Nguyen Phu Trong អញ្ជើញចូលរួមពិធីបើកមហាសន្និបាតនេះ។ 

(VOVworld) – នាព្រឹកថ្ងៃទី ១៤ ធ្នូ នៅទីក្រុងហាណូយ មហាសន្និបាតតំណាងទូទាំងប្រទេស សមាគមអតីតយុទ្ធជនវៀតណាមលើកទី ៦ អាណត្តិ ២០១៧-២០២២ បើកជាផ្លូវការ។ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម លោក  Nguyen Phu Trong ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan រួមជាមួយថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់ក្រសួងផ្នែកបានអញ្ជើញចូលរួមពិធីបើកមហាសន្និបាតនេះ។ ថ្លែងមតិបញ្ជាណែនាំមហា សន្និបាត អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖

        «សមាគមអតីតយុទ្ធជនវៀតណាមគប្បីជ្រួតជ្រាបនិងរៀបចំសំរាប់កម្មាភិបាល សមាជិកនានាអនុវត្តល្អភារកិច្ចសំខាន់ជួរមុខនៃសមាគមគឺប្តេជ្ញាចិត្តការពារសមិទ្ធផលរបស់បដិវត្តន៍រួមវិភាគទានបំផ្លាញចោលរាល់ឧបាយកលបំរ៉ែបំរួលសន្តិភាពគ្មាននយោបាយភារូបនីយកម្មយោធារបស់អានុភាពអមិត្ត។ ចូលរួមយ៉ាងសកម្មក្នុងការកសាងនិងការពារបក្ស រដ្ឋ ប្រជាជននិងរបបសង្គមនិយម។ សហការយ៉ាងស្អិតរមួតជាមួយបណ្ដាសមាជិកនៃរណសិរ្យមាតុភូមិវៀតណាមបណ្ដាអង្គការសង្គមដើម្បីអនុវត្តល្អយន្តការប្រជាធិបតេយ្យដើរតួនាទីគំរូក្នុងការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍និងសីលធម៌របស់លោកប្រធានហូជីមិញ។»

        អគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យសមាគមអតីតយុទ្ធជនវៀតណាមចូល រួមសកម្មថែមទៀតក្នុងការប្រឆាំងនឹងអំពើពុកលួយតាមស្មារតីនៃសេចក្តីសម្រេចចិត្តមមហា សន្និបាតមជ្ឈឹមបក្សលើកទី ៤ នីតិកាលទី ១១ ទី ១២ របស់បក្ស។ ក្រៅពីនោះ អគ្គលេខាបក្ស Nguyen Phu Trong បានលើកច្បាស់ថែមទៀតថា៖

        «អនុវត្តពាក្យទូមានរបស់លោកប្រធានហូជីមិញ បំប៉ន់ជំនាន់បដិវត្តន៍សំរាប់ជំនាន់ ក្រោយៗគឺជាភារកិច្ចសំខាន់និងចាំបាច់។ ដោយការប្តេជ្ញាចិត្តនិងបទពិសោធន៍របស់ខ្លួន បណ្ដាអតីតយុទ្ធជនវៀតណាមបន្តរួមចំណែកអប់រំប្រពៃណីនិងលិទ្ធិវីរជនបដិវត្តន៍បន្សល់ទុកនូវបទពិសោធន៍សំរាប់ជំនាន់វ័យក្មេង។ រួមដំណើរជាមួយយុវជនក្នុងចលនាបង្កើតអាជីព ពង្រីនូវតួនាទីដើរជួរមុខគេច្នៃប្រឌិតរបស់យុវជនក្នុងការកសាងនិងការពារមាតុប្រទេសហើយចាត់ទុកនេះគឺជាភារកិច្ចត្រចះត្រចង់និងមនោសញ្ចេតនារបស់សមាគមអតីតយុទ្ធជនចំពោះយុវជននិងកុមារជំទង់។»

        ក្នុងឱកាសនេះដែរ សមាគមអតីតយុទ្ធជនវៀតណាមអញ្ជើញទទួលបានគ្រឿង ឥស្សរិយយសពលកម្មថ្នាក់ទី ១ ដែលប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ប្រគល់ ជូន។ មហាសន្និបាតនឹងបិទបញ្ចប់នាថ្ងៃទី ១៥ ធ្នូ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ