មហាសន្និបាតសហភាពអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី៣៧បានប្រារពដ៏មហោឡារិត
|
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan នៅក្នុងកិច្ចប្រជុំ AIPA |
(VOVworld)-នាព្រឹកថ្ងៃទី៣០កញ្ញានៅរដ្ឋធានី Nay Pyi Taw (មីយ៉ាន់ម៉ា) បានប្រារព្វដ៏
មហោឡារិត មហាសន្និបាតអន្តរសភាពនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី
៣៧ (AIPA-37)។សម័យប្រជុំនេះជាកិច្ចចាប់ផ្តើមសម្រាប់សកម្មភាពរបស់ AIPA
លើកទី៣៧ (AIPA-37) ដែលមីយ៉ាន់ម៉ាជាម្ចាស់ផ្ទះ។ ចូលរួមមានគណៈប្រតិភូសភា
នៃប្រទេសជាសមាជិក AIPA ចំនួន១០នោះគឺ ប្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ា
ឡេស៊ី ហ្វីលីពីន សឹង្ហបុរី មីយ៉ាន់ម៉ា ថៃនិងវៀតណាម។ គណៈប្រតិភូជាន់ខ្ពស់រដ្ឋ
សភាវៀតណាមចូលរួម AIPA-37 នេះដឹកនាំប្រធានរដ្ឋសភា លោកស្រី Nguyen
Thi Kim Ngan។
ជាកិច្ចចាប់ផ្តើម ប្រធាន AIPA-36 ប្រធានសភាជាន់ទាបម៉ាឡេស៊ី លោក Tan Sri
Datuk Seri Pandikar Amin Bin Haji Mulia បានផ្ទេរប្រគល់ដំណែងប្រធាន AIPA ជូន
ចំពោះប្រធានរដ្ឋសភានិងព្រឹទ្ធសភាមីយ៉ាន់ម៉ា Mahn Win Khai Than ។
ថ្លែងមតិក្នុងពិធីបើក ប្រធាន AIPA លោក Mahn Win Khai Than បានចាត់ទុកថា
នាបច្ចុប្បន្ន ប្រជាជននៃបណ្តាប្រទេសអាស៊ានកំពុងប្រឈមមុខនឹងការសាកល្បងជា
ច្រើន ក្នុងនោះមានការធ្វើឲ្យតុល្យភាពរវាងតម្រូវការប្រើប្រាស់ពលករបរទេសជាមួយ
កិច្ចការពារសិទ្ធិរបស់ពលករបរទេសនៅប្រទេសនីមួយៗ គ្រោះជួញដូរមនុស្ស និង
បញ្ហាអសមភាពភេទជាដើម។ អះអាងថា AIPA ដំណើរសកម្មភាពដើម្បីការអភិវឌ្ឍន៍ របស់សហគមន៍អាស៊ាន ប្រធាន AIPA ៣៧ជឿជាក់ថា AIPA ស្វាហាប់និងសកម្មមួយ ក្នុងសហគមន៍អាស៊ាននឹងអនុញ្ញត្តឲ្យប្រទេសនានាចុះពិគ្រោះយោបល់ និងសហប្រតិ
បត្តិការសំដៅស្វែងរកនូវដំណោះស្រាយសម្រាប់រាល់ការសាកល្បងរួមក្នុងតំបន់។
ថ្លែងមតិអបអរសាទរមហាសន្និបាត AIPA ៣៧នេះ ប្រឹក្សាជាតិ រដ្ឋមន្ត្រីការ
បរទេស និងជារដ្ឋមន្ត្រីការិយាល័យប្រធានាធិបតីមីយ៉ាន់ម៉ា លោកស្រី Aung Suu Kyi
បានឲ្យដឹងថា ដោយប្រធានបទ “AIPA រស់រវើកដើម្បីសហគមន៍អាស៊ានវឌ្ឍនភាព
មួយ”ប្រទេសម្ចាស់ផ្ទះមីយ៉ាន់ម៉ាមានបំណងថា សមាជិក AIPA នឹងបើកទូលាយកិច្ច
សហប្រតិបត្តិការនិងរួមចំណែកយ៉ាងសកម្មនៅ AIPA។
ថ្លែងមតិក្នុងកិច្ចប្រជុំលើកទី១ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi
Kim Ngan បានចាត់ទុកថា៖
“ទោះបីជាបានសង្កត់ធ្ងន់លើលក្ខណៈពហុបែបក្នុងអាស៊ានក្តី ប៉ុន្តែយើងត្រូវ
គោរពនិន្នាការអភិវឌ្ឍន៍រួមនិងមតិភាគច្រើនរបស់សមាជិកអាស៊ាន គោរពច្បាប់អន្តរ
ជាតិ កសាងនិងពង្រឹងនូវជំនឿជាក់ និងគោរពផលប្រយោជន៍រួមរបស់អាស៊ាន។
ម្យ៉ាងវិញ ទៀត យើងក៏ត្រូវការស្តែងចេញនូវការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះ
រាល់ការសាក ល្បងរួម ដូចជា ភេរវកម្ម ស្ថានភាពនៅសមុទ្រខាងកើត និងបញ្ហាក្តៅ
គគុកមួយចំនួន ទៀតផងដែរ”៕