មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៣៖ បណ្ដាប្រទេសដាស់តឿនបេសកជនពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរីបង្កើតគណកម្មកាតាក់តែងរដ្ឋធម្មនុញ្ញ

(VOVWORLD) -ដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha បានអំពាវនាវឲ្យមានការជួយឧបត្ថម្ភពីសហគមន៍អន្តរជាតិ សំដៅជំរុញដំណើរការលុបចោលនុយគ្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។
មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៣៖ បណ្ដាប្រទេសដាស់តឿនបេសកជនពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរីបង្កើតគណកម្មកាតាក់តែងរដ្ឋធម្មនុញ្ញ - ảnh 1បេសកជនពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី 

រដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួន ៧ (អាមេរិក អាល្លឺម៉ង់ បារាំង អង់គ្លេស អ៊ីហ្ស៊ីប ហ្ស៊កដានី និងអារ៉ាប៊ីសាអ៊ូឌីត) នាថ្ងៃទី ២៧ ខែកញ្ញា បានបើកកិច្ចប្រជុំនៅខាងក្រៅសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៣ អំពីបណ្ដាវិធានការជំរុញដំណើការនយោបាយនៅស៊ីរី - ដែលជាទីកន្លែងសង្គ្រាម ក្នុងរយៈពេល៨ ឆ្នាំកន្លងទៅ ធ្វើឲ្យមនុស្សជាង ៣៦០០០០ នាក់ត្រូវស្លាប់ និងរាប់លាននាក់គ្មានទីជម្រោក។ ក្នុងសេចក្តីប្រកាសរួមមួយ ដែលបាននាំចេញ ក្រោយពីកិច្ចប្រជុំ បណ្ដារដ្ឋមន្ត្រីបានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងក្លាចំពោះការបង្កើតគណកម្មការតាក់ តែងរដ្ឋធម្មនុញ្ញ សម្រាប់ស៊ីរី សម័យក្រោយសង្គ្រាម ព្រមទាំងដាស់តឿនបេសកជនពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី លោក Staffan de Mistura ជំរុញការតាក់តែងរដ្ឋធម្មនុថ្មី ដើម្បីត្រៀមរៀបចំសម្រាប់ការបោះឆ្នោតនៅប្រទេស មជ្ឈឹមបូព៌ានេះ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha បានអំពាវនាវឲ្យមានការជួយឧបត្ថម្ភពីសហគមន៍អន្តរជាតិ សំដៅជំរុញដំណើរការលុបចោលនុយគ្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ ថ្លែងមតិនៅក្នុងកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិអំពី ស.ប.ប.ក នៅទីក្រុងញូវយ៉កនោះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha បានលើកឡើងអំពីការវិឌ្ឍន៍ដែលទទួលបានក្នុងការរាំងខ្ទប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ ស.ប.ប.ក ក្នុងនោះ មានបណ្ដាជំនួបកំពូលអន្តរកូរ៉េនាពេលថ្មីៗនេះ។ លោកស្រី Kang Kyung-wha បានអំពាវនាវឲ្យសហគមន៍អន្តរជាតិគាំទ្រ " ដើម្បីទទួលបានសមិទ្ធិផលជាក់ស្ដែងជាច្រើនថែមទៀត តាមរយៈការចរចារវាងអាមេរិក និង ស.ប.ប.ក ផងដែរ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ