មហាសន្និបាតអង្គការសហប្រជាជាតិអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការ ថ្កោលទោសអ៊ីស្រាអែល

(VOVWORLD) -នាថ្ងៃទី ១៣ មិថុនា មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការថ្កោលទោសអ៊ីស្រាអែលដែលសម្លាប់ជនស៊ីរិលប៉ាឡេស្ទីន។ 
មហាសន្និបាតអង្គការសហប្រជាជាតិអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការ ថ្កោលទោសអ៊ីស្រាអែល - ảnh 1 ក្រុមបាតុករប៉ាឡេស្ទីនបានរងរបួសនៅក្នុងការប៉ះទង្គិចគ្នា
មួយជាមួយទាហានអ៊ីស្រាអែលនៅតាមព្រំដែនហ្គាហ្សានិងអ៊ីស្រាអែលនៅថ្ងៃទី 15 ខែឧសភា

សេចក្ដីសម្រេចចិត្តពោលខាងលើរបស់ អាល់ហ្សេរី ទួរគី និងជនប៉ាឡេស្ទីន ទទួលបានសម្លេងគាំទ្រចំនួន 120 សម្លេងប្រឆាំងចំនួន 8 និងសម្លេងអនុប្បវាទចំនួន ៤៥។

សេចក្ដីសម្រេចចិត្តនេះបានថ្កោលទោសអ៊ីស្រាអែល ដែលប្រើប្រាស់អំពើរហឹង្សាហួសប្រមាណ និងរើសអើងការប្រព្រឹត្តិចំពោះជនស៊ីវិលប៉ាឡេស្ទីន ព្រមទាំងអំពាវនាវឲ្យមានវិធានការការពារចំពោះ ជន ប៉ាឡេស្ទីន នៅ Gaza និងត្រើយខាងលិច ដែលត្រូវទន្ទ្រានកាន់កាប់។ សេចក្ដីសម្រេចិត្តនេះក៏បានប្រគល់ភារកិច្ចឲ្យអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ក្នុងរយៈពេល 60 ថ្ងៃត្រូវចងក្រងនូវសំណើរសម្រាប់ "យន្តការការពារអន្តរជាតិ" សម្រាប់ ជនប៉ាឡេស្ទីននៅតំបន់ Gaza និងត្រើយខាងលិចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ