មហាសន្និបាតអង្គការសហប្រជាជាតិអនុម័តលើសេចក្តីសម្រេចចិត្តដោយអំពាវនាវដល់ រុស្ស៊ីឲ្យដកទ័ពចេញពីអ៊ុយក្រែន
(VOVWORLD) - សេចក្ដីសម្រេចចិត្តនេះទទួលបានសម្លេងគាំទ្រចំនួន ១៤១ ក្នុងចំណោមប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំង ១៩៣ ពោលគឺសម្រេចបានអត្រាយល់ព្រមចំនួន ៧៣% ។
សម័យប្រជុំពិសេសនៃមហាសន្និបាតអង្គការសហប្រជាជាតិ (រូបថត៖ npr.org) |
ក្នុងថ្ងៃធ្វើការចុងក្រោយ នៃសម័យប្រជុំពិសេសស្ដីពីវិបត្តិនៅអ៊ុយក្រែននោះ មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២ មិនា បានអនុម័តលើសេចក្ដីសម្រេចចិត្ត ដោយអំពាវនាវដល់រុស្ស៊ីឲ្យដកកងទ័ពចេញពីអ៊ុយក្រែនភ្លាមមួយរំពេច។
សេចក្ដីសម្រេចចិត្តនេះទទួលបានសម្លេងគាំទ្រចំនួន ១៤១ ក្នុងចំណោមប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំង ១៩៣ ពោលគឺសម្រេចបានអត្រាយល់ព្រមចំនួន ៧៣% ។ ប្រទេសចិនជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៣៥ ដែលបានបោះឆ្នោតអនុប្បវាទ ហើយមានប្រទេសចំនួន ៥ ទៀតបានបោះឆ្នោតប្រឆាំងរួមមាន៖ អេរីទ្រា កូរ៉េខាងជើង ស៊ីរី បេឡារុស និងរុស្ស៊ី។
សេចក្ដីសម្រេចចិត្តនេះត្រូវបានអនុម័ត បន្ទាប់ពីប្រទេសសមាជិតអង្គការសហប្រជាជាតិជាង ១០០ បានឡើងសម្លេងបញ្ចេញទស្សនៈរបស់ខ្លួនក្នុងរយៈពេល ៣ ថ្ងៃ ក្នុងសម័យប្រជុំពិសេសនេះផងដែរ៕