មហាសន្និបាតអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) លើកទី៤៥ (អាយប៉ា-៤៥) បានប្រារព្ធជាផ្លូវការ

(VOVWORLD) - មហាសន្និបាតអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើក ទី៤៥ (AIPA-45) បានប្រារព្ធនាព្រឹកថ្ងៃទី១៩ ខែតុលា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដោយមានការចូលរួមពីគណៈប្រតិភូសមាជិករដ្ឋសភា អ្នកសង្កេតការណ៍ និងដៃគូអភិវឌ្ឍន៍របស់អាយប៉ា (AIPA)។ ប្រធានរដ្ឋសភាវៀតណាមលោក ត្រីន ថាញ់មិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមចូលរួមពិធីបើក។

មហាសន្និបាតអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) លើកទី៤៥ (អាយប៉ា-៤៥)  បានប្រារព្ធជាផ្លូវការ - ảnh 1មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ (AIPA-45) បានបើកយ៉ាងឱឡារិកនៅមជ្ឈមណ្ឌលសន្និបាតជាតិនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ (រូបថត៖ Le Tuyet - Tran Tuan/VOV)
មហាសន្និបាតអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) លើកទី៤៥ (អាយប៉ា-៤៥)  បានប្រារព្ធជាផ្លូវការ - ảnh 2ប្រធានរដ្ឋ សភាឡាវ ប្រធានអាយប៉ា-៤៥ លោក Saysomphone Phomvihane (រូបថត៖ Le Tuyet - Tran Tuan/VOV)

ថ្លែងមតិស្វាគមន៍គណៈប្រតិភូអញ្ជើញចូលរួម អាយប៉ា-៤៥ ប្រធានរដ្ឋ សភាឡាវ ប្រធានអាយប៉ា-៤៥ លោក Saysomphone Phomvihane បានសង្កត់ធ្ងន់លើសារៈសំខាន់របស់អាយប៉ា ដែលជាវេទិកាផ្លាស់ប្តូរទិសដៅយុទ្ធសាស្ត្រដើម្បីសម្រេចបាននូវគោលដៅរួមរបស់អាយប៉ានិងអាស៊ាន។ ប្រធានរដ្ឋសភាឡាវ និងជាប្រធានអាយប៉ា-៤៥ បានស្នើឱ្យអាយប៉ានិងអាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក លើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព បម្រើផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជន។

អញ្ជើញថ្លែងក្នុងពិធីបើក អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thonglun Sisoulith បានវាយតម្លៃខ្ពស់ចំពោះប្រធានបទអាយប៉ា-៤៥ ដែលមានសារសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥។ ដោយបញ្ជាក់ពីតួនាទីរបស់ AIPA ជាស្ថាប័ននីតិប្បញ្ញត្តិ ដែលតំណាងឱ្យសិទ្ធិ និងផលប្រយោជន៍របស់ប្រជាជនអាស៊ាន អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ បានសង្កត់ធ្ងន់ថា អាយប៉ារួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងមូលដ្ឋានច្បាប់ ជាពិសេសក្នុងការផ្សព្វផ្សាយច្បាប់ ផ្សព្វផ្សាយព័ត៌មានច្បាប់ ការផ្តល់សច្ចាប័នលើអនុសញ្ញា និងជំរុញការអនុវត្តយ៉ាងសកម្មរបស់អាស៊ាន។   អគ្គលេខាបក្ស ប្រធានរដ្ឋឡាវជឿជាក់ថា មហាសន្និបាតអាយប៉ា-៤៥ នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

មហាសន្និបាតអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) លើកទី៤៥ (អាយប៉ា-៤៥)  បានប្រារព្ធជាផ្លូវការ - ảnh 3ប្រធានរដ្ឋសភា លោក Tran Thanh Man ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមចូលរួមពិធីបើក (រូបថត៖ Le Tuyet - Tran Tuan/VOV)

ក្នុងឱកាសនេះ ក្នុងនាមបក្ស រដ្ឋ និងប្រជាជនវៀតណាម អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកទូ ឡឹម បានផ្ញើសារទៅកាន់មហាសន្និបាត អាយប៉ា-៤៥។ ក្នុងសារ  អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះប្រធានបទនៃមហាសន្និបាតលើកនេះ ដើម្បីលើកកម្ពស់ “តួនាទីរបស់សភាក្នុងការបង្កើនការតភ្ជាប់ និងកំណើនគ្រប់ជ្រុងជ្រោយរបស់អាស៊ាន”។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម  បានស្វាគមន៍ចំពោះការរួមចំណែកដ៏សំខាន់របស់អាយប៉ា ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក ក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិ ឃ្លាំមើល រួមចំណែកក្នុងការកសាងសហគមន៍អាស៊ានប្រកបដោយសាមគ្គីភាព ឯកភាព សន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍប្រកបដោយវិបុលភាព នាំមកនូវផលប្រយោជន៍ដល់ប្រជាជនគ្រប់រូប។  អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានមានអាយប៉ានិងអាស៊ាន ក្នុងនោះកិច្ចសហប្រតិបត្តិការអាស៊ាន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរសភា និងកិច្ចសហប្រតិបត្តិការអាយប៉ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ