មហាសន្និបាតអ.ស.បចាប់ផ្ដើមសម័យសួរដេញដោលមិនផ្លូវការចំពោះបេក្ខជន អគ្គលេខាធិការអ.ស.ប

មហាសន្និបាតអ.ស.បចាប់ផ្ដើមសម័យសួរដេញដោលមិនផ្លូវការចំពោះបេក្ខជន អគ្គលេខាធិការអ.ស.ប - ảnh 1
បេក្ខជនអគ្គលេខាធិការអ.ស.បលោកស្រី Helen Clark និងជាអតីតនាយករដ្ឋមន្រ្តី​ New Zealand (រូបថត៖Kyodo/TTXVN)

(VOVworld) - នាថ្ងៃទី១២ មេសា មហាសន្និបាតអ.ស.បនីតិកាលទី៧០ បានចាប់ផ្ដើម
ការសួរដេញដោលមិនផ្លូវការចំពោះបេក្ខជនឈរឈ្មោះជាអគ្គលេខាធិការ អ.ស.ប។
នេះត្រូវបានចាត់ទុកជាការផ្លាស់ប្ដូរប្រវត្តិសាស្ត្រនៃវេទិកាពហុជាតិធំបំផុតលើពិភព
លោកនេះ ដោយសារនេះជាលើកដំបូងហើយដែលសាធារណៈជនអាចតាមដាន
ផ្ទាល់បេក្ខជនអគ្គលេខាធិការអ.ស.បបង្ហាញពីសមត្ថភាពរបស់ខ្លួនតាម រយៈការសួរ
ដេញដោលដែលត្រូវបានផ្សព្វផ្សាយបន្តផ្ទាល់ពីទីស្នាក់ការអ.ស.បនៅទីក្រុងញូវ
យ៉ក ប្រទេសអាមេរិក។សម័យសួរដេញដោលគ្រោងនឹងអូសបន្លាយក្នុងរយៈពេល
៣ថ្ងៃ ហើយបេក្ខជនម្នាក់ៗនឹងមានពេលវេលា២ម៉ោងសំរាប់ថ្លែងយោបល់ និង
ឆ្លើយសំណួររបស់តំណាងនៃប្រទេសសមាជិកទាំង១៩៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ