មហាសន្និបាតអ.ស.បពិភាគ្សាអំពីស្ថានភាពឧក្រិដ្ឋកម្មនៅពិភពលោក
|
មហាសន្និបាតអ.ស.បពិភាគ្សាអំពីស្ថានភាពឧក្រិដ្ឋកម្មនៅពិភពលោក
(រូបថតៈ AFP/TTXVN) |
(VOVworld)-នាថ្ងៃទី២៥កុម្ភៈ នៅ New York (អាមេរិក) មហាសន្និបាតអ.ស.ប
នីតិកាលទី៦៩ បានរៀបចំសម័យប្រជុំពេញអង្គ សំដៅពិភាគ្សាលើវិធានការរាំង
ស្កាត់ ស្ថានភាពឧក្រិដ្ឋកម្មនិងអំពើហឹង្សា សំដៅបំរើកិច្ចការអភិវឌ្ឍន៍សកល។ ថ្លែងមតិជាមួយឯកអគ្គរដ្ឋទូតនិងតំណាងមកពីប្រទេសជាសមាជិកចំនួន ១៩៣
លោក Yury Fedotov នាយកប្រតិបត្តិស្ថាប័នប្រឆាំងគ្រឿងញៀននិងឧក្រិដ្ឋកម្ម
នៃអ.ស.ប (UNDOC) បានអះអាងថា ឧក្រិដ្ឋជន ជាពិសេសគឺឧក្រិដ្ឋជនព្រហ្ម
ទណ្ឌ កំពុងជាឧបសគ្គចំពោះកិច្ចការអភិវឌ្ឍន៍ចីរភាព។ ដើម្បីរួមចំណែកកាត់
បន្ថយ ស្ថានភាពឧក្រិដ្ឋកម្ម លោក Fedotov បានឲ្យដឹងថា UNDOC នឹងដាក់
សំណើរ អំពីផែនការសកម្មភាពជាក់ស្តែង ក្នុងនោះផ្តោតទៅលើការលើកកំពស់
សុខុមាលភាពរបស់មនុស្ស ធានាសមភាព និងសន្តិសុខសង្គមទាំងមូលដោយ
ផ្សារភ្ជាប់ជាមួយ ការកាត់បន្ថយស្ថានភាពឧក្រិដ្ឋកម្ម ប្រឆាំងនឹងភេរវកម្មនិងអំពើ
ពុករលួយលើសកលលោក៕