|
មហាសន្និបាតអ.ស.បអំពាវនាវគោរពសិទ្ធិគតិយុត្តិ។ |
VOV-បណ្ដាថ្នាក់ដឹកនាំពិភពលោកបានសន្យាធានាគោលការណ៍សិទ្ធិ
គតិយុត្តិនិងចាត់ទុកនេះជាកត្តាសារវន្តដើម្បីទប់ស្កាត់សង្គ្រាមជំរុញកំណើន
សេដ្ឋកិច្ចនិងអភិវឌ្ឍន៍ចីរភាព។ កិច្ចសន្យានេះត្រូវបាននាំចេញនៅកិច្ចប្រជុំ
កំពូលអំពីសិទ្ធិគតិយុត្តិដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៥កញ្ញា(តាមម៉ោង
វ៉ាស៊ីងតោន)ក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី៦៧របស់មហាសន្និបាតអ.ស.ប។
ក្នុងបទថ្លែងមតិបើកសម័យប្រជុំ អគ្គលេខាធិការអ.ស.ប Ban Ki Moon បាន
អំពាវនាវឲ្យប្រទេសសមាជិកអនុវត្តសិទ្ធិគតិយុត្តិដោយសមភាពនៅថ្នាក់ជាតិនិងអន្តរជាតិទន្ទឹមនឹងនោះពង្រីកបទដ្ឋានសិទ្ធិគតិយុត្តិខ្ពស់បំផុតក្នុងដំណើរការ
ចេញសេចក្តីសំរេច។
“ខ្ញុំសង្ឃឹមថាយើងនឹងកសាងបានរបៀបទាក់ទងថ្មីនិងជិតស្និទ្ធក្នុងការបង្កើន
សិទ្ធិគតិយុត្តិនិងអនុវត្តយុត្តិធម៍ហើយតាមនោះអាចធានាសន្តិភាពអភិវឌ្ឍន៍និង
សិទ្ធិមនុស្ស។”
តាមអគ្គលេខាធិការអ.ស.ប Ban Ki Moon ថា ក្នុងវិស័យសិទ្ធិគតិយុត្តិនៅថ្នាក់
អន្តរជាតិ បណ្ដាប្រទេសត្រូវគោរពសាលក្រមរបស់តុលាការយុត្តិធម៍អន្តរជាតិ (ICJ)។
ស្ដីពីបញ្ហានេះ ប្រធាន ICJ លោក Peter Tomka បានសង្កត់ធ្ងន់ថា៖
“ការដោះស្រាយជំលោះនៅតុលាការយុត្តិធម៍អន្តរជាតិបានរួមចំណែកធូស្រាល
ភាពតានតឹងរវាងបណ្ដាប្រទេស ពិសេសគឺក្នុងករណីមានជំលោះអំពីអធិបតេយ្យ
ភាពរឺដែនសមុទ្រ៕”