អ.ស.បរំលឹកខួបអនុស្សាវរីយ៍ទិវាសន្តិភាពពិភពលោក។
VOV -  
(VOV) /  
|
អ.ស.បរំលឹកខួបអនុស្សាវរីយ៍ទិវាសន្តិភាពពិភពលោក។ |
VOV-នាថ្ងៃទី២១កញ្ញា អ.ស.បបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ “ទិវា
សន្តិភាពពិភពលោក” (ទី២១កញ្ញា) ទិវាសកលលោកទាំងមូលរួមសាមគ្គីតស៊ូប្រឆាំងសង្គ្រាមនិងអំពើហឹង្សា។ ក្នុងឱកាសនេះ អគ្គលេខាធិការអ.ស.ប Ban Ki
Moon រួមជាមួយមន្ត្រីជាន់ខ្ពស់អ.ស.បនិងកុមារមានសញ្ជាតិផ្សេងៗជាច្រើនទៀត
បានអនុវត្តពិធីប្រពៃណីនៅទីស្ដីការរបស់អ.ស.បនៅទីក្រុង ញូវយ៉ក អាមេរិក
បន្លឺស្នូរជួងអំពាវនាវសន្តិភាពលើផែនដី។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារ
ព័ត៌មាន លោក Ban Ki Moon បានសង្កត់ធ្ងន់ថា បណ្ដាសង្គ្រាមនិងជំលោះប្រដាប់
អាវុធបានបំផ្លាញមូលដ្ឋាននិងលក្ខណៈដើម្បីអភិវឌ្ឍន៍។ ដូច្នេះតាមលោកថា ជន
គ្រប់រូបត្រូវបន្លឺស្នូរជួងយ៉ាងខ្លាំងក្លាជាង ដើម្បីស្នូររបស់វាបានទៅដល់នឹងបណ្ដា
កំលាំងដែលកំពុងបណ្ដាលឲ្យមនុស្សលោកនូវអំពើរហឹង្សានិងការឈឺចាប់ជា
ច្រើនក្នុងប៉ុន្មានទិវានេះ៕
VOV
-VOV