មហាសន្និបាត អ.ស.ប. អនុម័តលើសេចក្តីសម្រេចចិត្តថ្កោលទោសបទដាក់ទណ្ឌកម្មប្រឆាំងគុយបា
|
មហាសន្និបាត អ.ស.ប. អនុម័តលើសេចក្តីសម្រេចចិត្តថ្កោលទោសបទដាក់ទណ្ឌកម្មប្រឆាំងគុយបា (Image: VNA) |
(VOVworld) - នាយប់ថ្ងៃទី ២៧ (តាមម៉ោងវៀតណាម) មហាសន្និបាត អ.ស.ប.
នីតិកាលទី ៧០ បានរៀបចំសម័យប្រជុំពេញអង្គដើម្បីអនុម័តលើសេចក្តីសម្រច
ចិត្តថ្កោលទោសបទដាក់ទណ្ឌកម្មរបស់អាមេរិកចំពោះគុយបាដោយមានសម្លេង
គាំទ្រចំនួន ១៩១ក្នុងចំណោមសម្លឹក ១៩៣។ នេះគឺជាលើកទី ២៤ ជាបន្តបន្ទាប់
ដែលប្រទេសជា សមាជិក អ.ស.ប. ភាគច្រើនសម្តែងនូវការគាំទ្រចំពោះរបាយ
ការណ៍ “ភាពចាំ បាច់ត្រូវលុបចោលបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចពាណិជ្ជកម្មនិង
ហិរញ្ញវត្ថុរបស់ អាមេរិកចំពោះគុយបា” ដែលរដ្ឋាភិបាលគុយបាដាក់ជូនប្រចាំឆ្នាំ
។ ថ្លែងមតិនៅ សម័យប្រជុំ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អ.ស.ប. លោកស្រី
Nguyen Phuong Nga បានអះអាងថា៖ វៀតណាមប្រឆាំងបទដាក់ទណ្ឌកម្មដោយ
ឯកតោ ភាគីរបស់អាមេរិកចំពោះគុយបា។ ដោយសារ បណ្ដាបទដាក់ទណ្ឌកម្ម
ខុសឆ្គង នេះបានរំលោភលើគោលការណ៍ជាសារវ័ន្តរបស់ធម្មនុញ្ញ អ.ស.ប.និង
ច្បាប់អន្តរ ជាតិ។ វៀតណាមអំពាវនាវឲ្យអាមេរិកមានការទទួលខុសត្រូវក្នុងការ
អនុវត្តបណ្ដា សេចក្តីសម្រេចចិត្តរបស់មហាសន្និបាត អ.ស.ប. ស្តីពីការលុប
ចោលបទដាក់ ទណ្ឌកម្មប្រឆាំងគុយបាយ។ រដ្ឋមន្ត្រីការបរទេសគុយបា លោក
Bruno Rodriguez បានអំពាវនាវជាថ្មីម្តងទៀតឲ្យអាមេរិកលុបចោលគោល
នយោបាយពោលខាងលើចំពោះគុយបាទៀងផង៕