មហាសាមគ្គីភាពជាប្រពៃណីនិងកេរ្តិ៍ដំណែលវប្បធម៍ដ៏ថ្លៃថ្លារបស់ប្រជាជាតិវៀតណាម

មហាសាមគ្គីភាពជាប្រពៃណីនិងកេរ្តិ៍ដំណែលវប្បធម៍ដ៏ថ្លៃថ្លារបស់ប្រជាជាតិវៀតណាម - ảnh 1
ប្រធានរដ្ឋលោក Truong Tan Sang ថ្លែងមតិនៅពិធីប្រារព្ធសបា្តហ៍
”មហាសាមគ្គីបណ្ដាជនជាតិ-កេរ្តិ៍ដំណែលវប្បធម៍វៀតណាម” (រូបថត៖ TTXVN)

(VOVworld)-“រួមគ្នារុញអោយបានខ្លាំងការថែទាំលើកស្ទួយជីវភាពរស់នៅទាំងខាង
សម្ភារៈនិងស្មារតី ការអភិរក្សនិងពង្រីកតម្លៃវប្បធម៏ល្អប្រសើរ របស់បណ្ដាជនជាតិ
ក្នុងមហាគ្រួសារវៀតណាម ចាំបាច់ត្រូវធ្វើសកម្មភាពជាក់ស្ដែងអោយបានខ្លាំងក្លា
ថែមទៀត ដើម្បីលើកកំពស់ស្មារតីមហាសាមគ្គីនិងរឹតចំណងមនោសញ្ចេតនារបស់
សមាគមបណ្ដាជនជាតិវៀតណាមអោយស្អិតរមួតថែមទៀត”។នេះជាការបញ្ជាណែ
នាំរបស់ប្រធានរដ្ឋលោក Truong Tan Sang នៅពិធីប្រារព្ធសបា្តហ៍”មហាសាមគ្គីបណ្ដា
ជនជាតិ-កេរ្តិ៍ដំណែលវប្បធម៍វៀតណាម”​ ដែលបានប្រព្រឹត្តទៅនាយប់ថ្ងៃទី១៨​ វិច្ឆិកា
នេះ​នៅភូមិវប្បធម៏​ទេសចរណ៍បណ្ដាជនជាតិវៀតណាម នៅរដ្ឋធានីហាណូយ។
ប្រធានរដ្ឋ​លោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖
“ដើម្បីកសាងនិងពង្រឹងមហាសាមគ្គីភាពជាតិទាំងមូល យើងត្រូវដោះស្រាយអោយ
បានសុខដុមរម្យនាទំនាក់ទំនងផលប្រយោជន៍រវាងបណ្ដាសមាជិកនៅក្នុងសង្គម 
ថែទាំការអភិវឌ្ឍន៍សេដ្ឋកិច្ច​ វប្បធម៍ សង្គម​​ លើកស្ទួយជីវភាពរស់នៅទាំងខាងសម្ភារៈ
និងស្មារតីរបស់ជនរូមជាតិនៃបណ្ដាជនជាតិភាគតិច អភិរក្សនិងពង្រីកបណ្ដាតម្លៃ
វប្បធម៏ដ៏ថ្លៃថ្លារបស់បណ្ដាជនជាតិក្នុងមហាគ្រួសារវៀតណាម។នេះជាភារកិច្ច
យុទ្ធសាស្រ្តរបស់បក្សទាំងមូល ប្រជាជនទាំងមូល​ របស់ប្រព័ន្ធនយោបាយពីមជ្ឈឹម
រហូតដល់មូលដ្ឋាន”។
សបា្តហ៍”មហាសាមគ្គីបណ្ដាជនជាតិ-កេរ្តិ៍ដំណែលវប្បធម៍វៀតណាម” ជាសកម្មភាព
មួយក្នុងចំណោមសកម្មភាពរំលឹកខួបលើកទី៨៣នៃទិវាបង្កើតរណសិរ្សជាតិឯកភាព
វៀតណាម (១៨ វិច្ឆិកា ១៩៣០​-១៨ វិច្ឆិកា ២០១៣) និងស្វាគមទិវាកេរ្តិ៍ដំណែលវប្បធម៍
វៀតណាម (២៣ វិច្ឆិកា ២០១៣)។នេះក៏ជាសកម្មភាពសំដៅផ្សព្វផ្សាយ​ លើកដម្កើង
បណ្ដាតំលៃវប្បធម៍រូបីយ៏និងអរូបីយ៍របស់បណ្ដាជនជាតិវៀតណាម​ រួមចំណែកចូល
ក្នុងការកសាង ពង្រឹងមហាសាមគ្គីភាពប្រជាជាតិទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ