មហោស្រពកីឡាសិស្សានុសិស្សអាស៊ីអាគ្នេយ៍៖ ក្រុមកីឡាវៀតណាមកំពុងនាំមុខគេជាមួយមេដាយមាសចំនួន ២៧ គ្រឿង
(VOVWORLD) - នាថ្ងៃទី ៦ មិថុនា កីឡាករនឹងបន្តប្រកួតលើវិញ្ញាសាហែលទឹក វាយសី អត្តពលកម្ម និង Pencak Silat ក្នុងវគ្គជម្រុះ និងវគ្គផ្តាច់ព្រ័ត្រ។
ក្រុមកីឡាវៀតណាមកំពុងនាំមុខគេជាមួយមេដាយមាសចំនួន ២៧ គ្រឿង (រូបថត៖ VNA) |
គិតត្រឹមដំណាច់ថ្ងៃប្រកួតទី ៦ (ថ្ងៃទី៥ ខែមិថុនា) ក្នុងមហោស្រពកីឡាសិស្សានុសិស្សអាស៊ីអាគ្នេយ៍លើកទី១៣ ក្រុមកីឡាវៀតណាមកំពុងឈរលំដាប់ថ្នាក់ទី ១ ជាបណ្តោះអាសន្ន ដោយទទួលបានមេដាយមាសចំនួន ២៧គ្រឿង មេដាយប្រាក់ចំនួន ១៧ គ្រឿង និងមេដាយសំរឹទ្ធចំនួន ៧ គ្រឿង បន្ទាប់មកគឺក្រុមកីឡាថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហបុរី។ ក្នុងថ្ងៃប្រកួតម្សិលមិញ ក្រុមកីឡាវៀតណាមដណ្តើមបានមេដាយមាសចំនួន៤គ្រឿងលើវិញ្ញាសាហែលទឹក និងមេដាយមាសចំនួន៣គ្រឿងលើវិញ្ញាសាអត្តពលកម្ម។
នាថ្ងៃទី ៦ មិថុនា កីឡាករនឹងបន្តប្រកួតលើវិញ្ញាសាហែលទឹក វាយសី អត្តពលកម្ម និង Pencak Silat ក្នុងវគ្គជម្រុះ និងវគ្គផ្តាច់ព្រ័ត្រ។
មហោស្រពកីឡាសិស្សានុសិស្សអាស៊ីអាគ្នេយ៍លើកទី ១៣ មានប្រធានបទ "តភ្ជាប់និងរួមគ្នាបញ្ចេញពន្លឺ" បានប្រព្រឹត្តទៅនៅទីក្រុង Da Nang។ មហោស្រពបានទាក់ទាញកីឡាករជាង ១ ៣០០ នាក់ជាសិស្សានុសិស្ស និងគ្រូបង្វឹកមកពីប្រទេសចំនួន ១០ក្នុងតំបន់៕