(VOVWORLD) -ឯកអគ្គរដ្ឋទូតវៀតណាម លោក Ton Sinh Thanh បានថ្លែងសុន្ទរកថាអបអរសាទរជូនជំពោះកីឡាករដែលចូលរួមមហោស្រពកីឡានេះ ហើយចាត់ទុកថា នេះគឺជាសកម្មភាពសំដៅបង្កើនថែមទៀតចំណងសាមគ្គីភាពរវាងបណ្ដាប្រទេសអាស៊ានប្រចាំនៅឥណ្ឌា។
នាថ្ងៃទី ២៤ មិនា ក្នុងឋានៈជាប្រធានគណកម្មការសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រចាំនៅឥណ្ឌានោះ ស្ថានទូតវៀតណាមបានរៀបចំមហោស្រពកីឡាអាស៊ាន។ ចូលរួមកម្មវិធីនេះ មានកម្មាភិបាល បុគ្គលិកស្ថានទូត និងស្ថាប័នអមស្ថានទូតអាស៊ានដែលមានទីស្ដីការនៅទីក្រុង New Delhi របស់ឥណ្ឌាជាង ១០០ នាក់។ កម្មវិធីនេះមានវិញ្ញាសារប្រគួតប្រជែងដូចជា៖ វាយសី ទាញព្រ័ត្រ និងវាយកូនគោល។
បន្ទាប់ពីពិធីគោរពទង់ជាតិអាស៊ាន ឯកអគ្គរដ្ឋទូតវៀតណាម លោក Ton Sinh Thanh បានថ្លែងសុន្ទរកថាអបអរសាទរជូនជំពោះកីឡាករដែលចូលរួមមហោស្រពកីឡានេះ ហើយចាត់ទុកថា នេះគឺជាសកម្មភាពសំដៅបង្កើនថែមទៀតចំណងសាមគ្គីភាពរវាងបណ្ដាប្រទេសអាស៊ានប្រចាំនៅឥណ្ឌា៕