មហោស្រពគងឃ្មោះ Muong បានបើកយ៉ាងឱឡារិកនៅខេត្ត Hoa Binh

(VOVworld)- មហោស្រពឃ្មោះ Muong លើកទី២ឆ្នាំ២០១៦ បានបើកយ៉ាងឱឡារិក
នាយប់ថ្ងៃទី១៦វិច្ឆិកានៅខេត្ត Hoa Binh ភាគខាងជើងវៀតណាម។ នេះជាសកម្មភាព
​ មួយក្នុងចំណោមសកម្មភាពអបអរសាទរពិធីរំលឹកខួបលើកខួបលើកទី១៣០នៃទិវា
 បង្កើតខេត្តនិងរយៈពេល២៥ឆ្នាំបង្កើតខេត្ត Hoa Binh ឡើងវិញ។​ចូលរួមក្នុងមហោ
ស្រពនេះ មានសិប្បករជាង៣០០នាក់មកពីស្រុក ក្រុង១១ផងដែរ។ ក្នុងក្របខ័ណ្ឌនៃ 
 មហោស្រពគងឃ្មោះ Muong លើកទី២ដែលអូសបន្លាយរហូតដល់ថ្ងៃទី១៨វិច្ឆិកានោះ
ក្រៅ ពីការប្រឡងសម្តែងគងឃ្មោះ Muong និងបង្ហាញម៉ូតសម្លៀកបំពាក់ជនជាតិមក
នៅមានការ ដង្ហែក្បួនតាមដងវិធីដោយមានការចូលរួមរបស់សិប្បករវាយគងឃ្មោះលើ
ទូទាំងខេត្ត Hoa Binh ជាង១.៦០០នាក់ ។គង ឃ្មោះ Muong ជាប្រភេទឧបករណ៍តន្ត្រី
មួយដែលមានការ ផ្សាភ្ជាប់ជាមួយជីវភាពរស់នៅរបស់ជនជាតិ Muong តាំងពីយូរ
ណាស់មកហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ