មហោស្រពចម្រៀង Tru នៅទូទាំងប្រទេសឆ្នាំ ២០១៨ បានបើកជាផ្លូវការ

(VOVWORLD) -នាយប់ថ្ងៃទី ១ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលវប្បធ៌មខេត្ត Ha Tinh ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម រួមសហការជាមួយ គណៈកម្មាធិការប្រជាជនខេត្ត Ha Tinh បានរៀបចំពិធីបើកមហោស្រពចម្រៀង Tru នៅទូទាំងប្រទេសឆ្នាំ ២០១៨។ 
មហោស្រពចម្រៀង Tru នៅទូទាំងប្រទេសឆ្នាំ ២០១៨ បានបើកជាផ្លូវការ - ảnh 1 ទិដ្ឋភាពនៃមហោស្រពចម្រៀង Tru នៅទូទាំងប្រទេសឆ្នាំ ២០១៨ (Công Tường/TTXVN)

មហោស្រពនេះទាក់ទាញបានការចូលរួមរបស់សិប្បករ សិល្បៈករ និង ន្ត្រីករចំនួនជាង ៣០០ នាក់ មកពីខេត្ត ក្រុងចំនួន ១៣ ដែលមានសិល្បៈ ចម្រៀង Tru។

ថ្លែងនៅទីនេះ សាស្ត្រាចារ្យរង បណ្ឌិត Le Anh Tuan នាយកវិទ្យាស្ថានតូរតន្ត្រីជាតិវៀតណាម និងជាប្រធានគណចាត់តាំងបានសង្កត់ធ្ងន់ថា៖ មហោស្រពចម្រៀង Tru នៅទូទាំងប្រទេសឆ្នាំ ២០១៨ គឺជាឱកាសដើម្បីបូកសរុប និងវាយតម្លៃឡើងវិញនូវសមិទ្ធិផលក្នុងការស្ដារឡើងវិញនៃចម្រៀង Tru និងធ្វើរបាយកាណ៍ជាក់ស្ដែងស្ដីពីស្ថានភាពនៃចម្រៀង Tru នាពេលបច្ចុប្បន្នក្នុងជីវភាពរស់នៅនៃសង្គមសហសម័យ។ តាមរយៈនោះ បានអះអាងថា វៀតណាមបានអនុវត្តយ៉ាងពេញលេញ ហើយសម្រេចបាននូវលទ្ធផលជាក់ស្តែង ដូចដែលបានសន្យាជាមួយអង្គការយូណេស្កូ អំពីបុព្វហេតុការពារនិងពង្រីកនូវតម្លៃវប្បធម៌ចម្រៀង Tru ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ