មហោស្រពដងវិថីនៅទីក្រុង Da Nang

(VOVWORLD) -កម្មវិធីដងវិថីទីក្រុង Da Nang ឆ្នាំ ២០១៩ ទាក់ទាញការចូលរួមរបស់ នាដករអន្តរជាតិប្រមាណ ១០០ នាក់។
មហោស្រពដងវិថីនៅទីក្រុង Da Nang - ảnh 1 មហោស្រពដងវិថីនៅទីក្រុង Da Nang

នាយប់ថ្ងៃទី ២ ខែមិថុនា ប្រជាជន និងភ្ញៀវទេសចររាប់ពាន់នាក់បានចូលរួមមហោស្រពដងវិថីចម្រុះ ពណ៌នៅទីក្រុងសមុទ្រ Da Nang។

កម្មវិធីដងវិថីទីក្រុង Da Nang ឆ្នាំ ២០១៩ ទាក់ទាញការចូលរួមរបស់ នាដករអន្តរជាតិប្រមាណ ១០០ នាក់។ នៅតាមដងវិថីនានា ក្រុមសិល្បករ សិល្បការិនីបានសម្ដែង និងជួបសំណេះសំណាលជាមួយទស្សនិកជនយ៉ាងសប្បាយរីករាយ នាចុងសប្ហាហ៍។ លោក Nguyen Van Hoa ភ្ញៀវទេសចរមួយរូបមកពី ទីក្រុងហាណូយបានសំណេះសំណាលថា៖

"មហោស្រពដងវិថីឆ្នាំនេះមានទ្រង់ទ្រាយធំ ប្រកបដោយភាពសប្បាយរីករាយ និងរស់រវើក។ គណៈចាត់តាំងបានរៀបចំមហោស្រពនេះយ៉ាងហ្មត់ចត់ណាស់។ ខ្ញុំពិតជាពេញចិត្តនឹងឈុតសម្ដែងនានានៅតាមដងវិថីផងដែរ "។

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តិទៅនាយប់ថ្ងៃ អាទិត្យ ជារៀងរាល់ សប្ដាហ៍ចាប់ ពីថ្ងៃទី ២ ខែមិថុនា ដល់ថ្ងៃទី ៧ ខែកក្កដា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ